Connect with us

ព័ត៌មានអន្ដរជាតិ

ព្រឹទ្ធសភាអាមេរិក រារាំងការផ្តល់មូលនិធិ ជួយដល់អ៊ុយក្រែន

បានផុស

នៅ

សំណើរបស់សេតវិមានទៅកាន់ព្រឹទ្ធសភាដែលរួមបញ្ចូលថវិកាជាង ៦០ ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវ ត្រូវរងបរាជ័យកាលពីថ្ងៃពុធ ដោយមិនទទួលបានសំឡេងគាំទ្រចាំបាច់ចំនួន ៦០ នោះទេ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះឆ្នោតចុងក្រោយបានទទួលសំឡេងគាំទ្រត្រឹម ៤៩ និងប្រឆាំងរហូតដល់ ៥១ សំឡេង ខណៈព្រឹទ្ធសមាជិកឯករាជ្យលោក Bernie Sanders ដែលតែងតែបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យនោះ ស្រាប់​តែពេលនេះ បានចូលរួមជាមួយគណបក្សសាធារណរដ្ឋទៅវិញ ។ ចំណែកមេដឹកនាំសំឡេងភាគច្រើនលោក Chuck Schumer ដែលជាអ្នកប្រជាធិបតេយ្យនៅញូវយ៉ក ក៏បោះឆ្នោតប្រឆាំងដែរ ។

ដើមឡើយ សេតវិមានបានស្នើសុំថវិកាចំនួន ១០៥ ពាន់លានដុល្លារជាជំនួយ “សន្តិសុខជាតិ” គ្រាមានអាសន្ន ប៉ុន្តែគណបក្សទាំងពីរ មានការខ្វែងគំនិតគ្នាម្តងហើយម្តងទៀតរឿងជំនួយនេះ ដោយគណបក្សសាធារណរដ្ឋចង់ឲ្យគណបក្សប្រជាធិបតេយ្យគិតគូរដល់បញ្ហាក្នុងប្រទេសសិន ជាជាងបែងចែកជំនួយទៅឲ្យអ៊ុយក្រែន តៃវ៉ាន់ និងអ៊ីស្រាអែល ។

លោក Bernie Sanders (រូបថត៖ Getty Images)

នៅព្រឹកថ្ងៃពុធ ប្រធានាធិបតី ចូ បៃដិន បានជំរុញឲ្យព្រឹទ្ធសភាអនុម័តច្បាប់នេះ ដោយចោទប្រកាន់ក្រុមអ្នកសាធារណរដ្ឋថា ពួកគេចង់ឲ្យអ៊ុយក្រែនបរាជ័យនៅលើសមរភូមិ និងធ្វើឲ្យខូចសន្តិសុខជាតិ ។

លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានថា “តាមពិត ពិភពលោកទាំងមូលកំពុងមើលឃើញថា តើអាមេរិកនឹងធ្វើអ្វី។ បើអាមេរិកមិនដឹកនាំទេ G7, សហភាពអឺរ៉ុប និងជប៉ុន ប្រហែលមិនបន្តគាំទ្រទីក្រុងកៀវបានឡើយ ហើយច្បាស់ជាប្រគល់ជ័យជម្នះជូនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជាក់ជាមិនខាន”។

លោក ចូ បៃដិន (រូបថត៖ AP)

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានបញ្ជូនជំនួយជាង ១០០ ពាន់លានដុល្លារដល់ទីក្រុងកៀវ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ រួមទាំងអាវុធ គ្រាប់រំសេវ ការផ្គត់ផ្គង់នានា ក៏ដូចជាសាច់ប្រាក់ ដើម្បីជំរុញរូបិយប័ណ្ណអ៊ុយក្រែន ក៏ដូចជាផ្តល់ប្រាក់សោធននិវត្តន៍ និងប្រាក់ខែដល់មន្ត្រីរដ្ឋផងដែរ ។

លើសពីនេះ រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បានអះអាងកាលពីថ្ងៃអង្គារថា អ៊ុយក្រែននឹងចាញ់សង្គ្រាម បើគ្មានមូលនិធិបន្ថែម ហើយនេះនឹងក្លាយជាកំហុសទាំងស្រុងរបស់ទីក្រុងវ៉ាស៊ីនតោន ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ សេតវិមានសារភាពចំៗថា អាមេរិក ជិតអស់លុយជួយដល់ អ៊ុយក្រែន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម