Connect with us

ជីវិតកម្សាន្ដ

ឌួង ហ្សូរីដា ថា គ្មានកន្លែងណាល្អ ស្រួលរស់នៅជាងប្រទេសកម្ពុជាទេ

បានផុស

នៅ

តារា​សម្តែង​កញ្ញា ឌួង ហ្សូរីដា បន្ទាប់ពី​ធ្វើ​ដំណើរ​កម្សាន្ត​រយៈពេល ១១ ថ្ងៃ នៅ​លើ​ទឹកដី​អឺរ៉ុប កាលពី​ថ្មីៗ​កន្លងទៅ ស្រាប់​តារា​ស្រី​រូប​នេះ​បាន​ទម្លាយ​នូវ​បទពិសោធន៍ និង​រឿងរ៉ាវ​ដ៏​ហួសចិត្ត​ដែល​នាង​​ជួប​ប្រទះ​ក្នុង​ដំណើរ​កម្សាន្ត​មួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ឌួង ហ្សូរីដា ចាត់ទុកថា ដំណើរ​កម្សាន្ត​រយៈពេល ១១ ថ្ងៃ នៅ​អឺរ៉ុប​កន្លង​មក​នេះ ធ្វើ​ឲ្យ​នាង​យល់​ច្បាស់ និង​ភ្លឺ​ភ្នែក​ថា គ្មាន​កន្លែង​ណា​ល្អ ស្រួល​រស់នៅ​ជាង​ប្រទេស​កម្ពុជា​ឡើយ។

ពិធី​ការិនី ឌួង ហ្សូរីដា បាន​រៀបរាប់​ថា «បទពិសោធន៍ ១១ ថ្ងៃ លើ​ទឹក​ដី​អឺរ៉ុប ទើប​ធ្វើ​ឲ្យ​យើង​ច្បាស់ និង ភ្លឺ​ភ្នែក​ថា គ្មាន​កន្លែង​ណា​ល្អ​ស្រួល​រស់នៅ​ជាង​ប្រទេស​កម្ពុជា​របស់​ខ្លួន​ឡើយ ប្រទេស​គេ​ជឿន​លឿន សម្ភារៈ​និយម ប៉ុន្តែ​សួរ​ថា​មាន​សុវត្ថិភាព​អត់? មិន​ប្រាកដ​ទេ នៅ បារាំង និង អ៊ីតាលី គឺ​សំបូរ​ពួក​ស្បែក​ខ្មែរ​មក​បន្លំ​ខ្លួន និង​ឆក់​យក​កាបូប ទូរស័ព្ទ​ភ្ញៀវ​ទេសចរ មិន​ខ្លាច​សូម្បី Polise ដើរ​ហ្នឹង​មុខ”។

នាង​និយាយ​បន្ត​ទៀត​ថា «ប្រទេស Hight Show លក់​ផលិតផល​ប្រេន​លំដាប់​កប់ គឺ បារាំង​..​ប៉ុន្តែ​ពិបាក​រក​បន្ទប់​ទឹក ស្ទើរ​តែ​គ្មាន តាម​ផ្សារ​ទំនើប​ក៏ដោយ លុះ​ត្រា​ចូល​ហាង​កាហ្វេ​ធំៗ ឬ​ហាង​បាយ​ទើប​មាន​។ រីឯ​ប្រទេស​ផ្សេង​ពី​បារាំង បន្ទប់ទឹក​មាន​ច្រើន​នៅ​តាម​សាធារណៈ ប៉ុន្តែ​គិតលុយ​ម្តង​1£។ មិនមែន​មកពី​ដើរលេង​ហើយ បង្អាប់​ប្រទេស​គេ​ទេ​ណា ប៉ុន្តែ​គ្រាន់តែ​ចង់​ប្រាប់​ទៅ​បង​ប្អូន​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ចេះតែ​ស្រែក​រិះគន់​កម្ពុជា​អន់​ចេះ​អាក្រក់​ចុះ សូម​ក្រឡេក​មើល​ពី​ប្រទេស​ដែល​ខ្លួន​កំពុង​រស់នៅ​ផង»។

ឌួង ហ្សូរីដា បាន​បញ្ជាក់​ថា «ប្រទេស​ណា​ក៏​មិន​ល្អ​ជាង​ប្រទេស​ណា​ដែរ មាន​លក្ខណៈ​ល្អ និង​អាក្រក់​ដូចគ្នា ដូច្នេះ​ហើយ​យើង​ត្រូវ​រៀន​ទទួល​យក និង​កែសម្រួល ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ដែល​យើង​នៅ​រៀង​ខ្លួន​ទៅ មួយទៀត​ចង់​និយាយ​ថា ទាំង ៥ ប្រទេស គឺ បារាំង​,​បែលហ្សិក​, ឡុ​ច​សាំ​ប៊ួ​, ស្វី​ស និង អ៊ីតាលី សុទ្ធ​តែ​ជា​ប្រទេស​អ្នក​មាន សួរ​ថា​មាន​អ្នក​សុំទាន​អត់? Yes មាន​ច្រើន ហើយ​សុទ្ធតែ​ស្អាតៗ មាន​កាយសម្បទា​គ្រប់គ្រាន់​អាច​ទៅ​ធ្វើការ​បាន តែ​អង្គុយ​យក​ឆ្កែ ឬ​ឆ្មា​មក​សុំ​ទាន»។

សូម​ជម្រាប​ដែរ​ថា កាលពី​ថ្មីៗ​នេះ តារា​សម្តែង និង​ពិធី​ការិនី​ជើងចាស់ កញ្ញា ឌួង ហ្សូរីដា និង​ប្អូន​ត្រកូល​ឌួង​របស់​នាង ២ នាក់ ផ្សេងទៀត បាន​សម្រេច​បំណង ដោយ​នាំ​គ្នា​ចេញ​ទៅ​ដើរ​លេង​កម្សាន្ត​រយៈពេល ១១ ថ្ងៃ នៅ​តាម​បណ្ដា​ប្រទេស​ចំនួន ៥ នា​ប៉ែក​អឺរ៉ុប ដើម្បី​លំហែ​អារម្មណ៍៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម