Connect with us

នយោបាយ

គណបក្សប្រជាជនកម្ពុជា ចាត់ទុកការផ្សាយរបស់ The Cambodia Daily មានចេតនាធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់គណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

គណបក្សប្រជាជនកម្ពុជា បានទាត់ចោលការផ្សាយរបស់ The Cambodia Daily ដែលបានចោទប្រកាន់អំពីការប្រើប្រាស់លុយ ជាថ្នូរទទួលបានការតែងតាំងជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា។ ការផ្សាយបែបនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ជាព័ត៌មានបំភ្លៃ មានចរិកបំពុលសង្គម ដោយមានចេតនាធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់គណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្មតបរបស់គណបក្សប្រជាជនកម្ពុជាពេលនេះ គឺបន្ទាប់ពីសារព័ត៌មាននៅក្រៅប្រទេស The Cambodia Daily បានផ្សាយព័ត៌មាន កាលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ថា «មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាល បង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ» ហើយខ្លឹមសារនោះ ក៏បានផ្សាយថា «មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូប មិនសប្បាយចិត្ត ផងដែរ»។ ក្រោយការផ្សាយនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្ដីបដិសេធ និងច្រានចោលចំពោះព័ត៌មាននេះ ដោយបានចាត់ទុកការផ្សាយបែបនេះ ថា ជាការផ្សាយដែលគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌សារព័ត៌មាន ប្រាសចាកទាំងស្រុងនៃគោលការណ៍សកលលោកនៃវិជ្ជាជីវៈសារព័ត៌មាន។

បន្ថែមពីសេចក្ដីបដិសេធរបស់ក្រសួងមហាផ្ទៃ គណបក្សប្រជាជនកម្ពុជា តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ ក៏បានច្រានចោលការចោទប្រកាន់អំពីការប្រើប្រាស់លុយ ដើម្បីទទួលបានការតែងតាំងជាសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជានេះនេះផងដែរ។

គណបក្សប្រជាជនកម្ពុជា បានចាត់ទុកព័ត៌មាននេះ គឺជាការបំភ្លៃ បំផ្លើស ញុះញ៉ុង មានចរិកបំពុលសង្គម មានចេតនាធ្វើឱ្យប៉ះពាល់កិត្តិនាម កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សមាជិកគណបក្សប្រជាជនកម្ពុជា។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ គណបក្សប្រជាជនកម្ពុជា បានប្រាប់ឱ្យសារព័ត៌មាន The Cambodia Daily ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន និងត្រូវមានការទទួលខុសត្រូវចំពោះការចុះផ្សាយព័ត៌មានពិត ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នខ្លួននិងសង្គម។

គណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជាក់ឱ្យដឹងដែរថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសប្រចាំឆ្នាំរបស់គណបក្ស នឹងរៀបចំនៅថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្ស ក្រោយពីទទួលបានជោគជ័យនិងការគាំទ្រដ៏ច្រើនលើសលុបក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ពីប្រជាជន ដែលនេះ សរបញ្ជាក់អំពីការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមិនអាចបំបែកបំបាក់បាន។ ក្នុងនាមគណបក្សឈ្នះឆ្នោត ដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៧ និងក្រោមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា គណបក្សប្រជាជនកម្ពុជា ផ្តោតសំខាន់លើការកសាង ធនធានមនុស្សប្រកបដោយគុណភាព និងមានឆន្ទៈខ្ពស់ដើម្បីបម្រើជាតិនិងប្រជាជន។

ហេតុដូច្នេះ ការជ្រើសរើសបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ត្រូវផ្អែកទៅលើសមត្ថភាព បទពិសោធន៍ គុណវុឌ្ឍ និងចរិយាធម៌ ដែលមានគុណតម្លៃឆ្លើយតបទៅនឹងតម្រូវការ ធនធានមនុស្សសម្រាប់ការដឹកនាំបក្ស និងរដ្ឋ ដើម្បីការពារសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី ជាពិសេស ការការពារសមិទ្ធផល ដែលថ្នាក់ដឹកនាំគ្រប់ជំនាន់នៃគណបក្សប្រជាជនកម្ពុជា បានតស៊ូ លះបង់ ការពារ និងកសាងសង្គមជាតិមាតុភូមិកម្ពុជា ឱ្យមានការអភិវឌ្ឍនិងមានកិត្តិនាមនៅក្នុងឆាកជាតិនិងអន្តរជាតិមក ទល់បច្ចុប្បន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៩ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៥៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៥៨ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច២ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម