Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ទាមទារឲ្យ អាមេរិក បញ្ឈប់ការគាំទ្រដល់កងកម្លាំងបំបែកខ្លួនដើម្បី “ឯករាជ្យតៃវ៉ាន់”

បានផុស

នៅ

រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន លោក Wang Yi បាន​ប្រាប់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក Antony Blinken ក្នុង​ការ​ហៅ​ទូរសព្ទ​​ថា ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​តែ​បញ្ឈប់​ការ​គាំទ្រ​របស់​ខ្លួនទៅដល់​កង​កម្លាំង​បំបែក​ខ្លួន​ដែល​​កំពុង​អំពាវនាវ​ឲ្យ​មាន “ឯករាជ្យ​ភាព​​តៃវ៉ាន់” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់សម្ដីពីលោក Wang Yi, ក្រសួងការបរទេសចិនបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “យើងទាមទារឲ្យសហរដ្ឋអាមេរិកបញ្ចៀសការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ក៏ដូចជាចេញពីការគាំទ្រកងកម្លាំងណាមួយដែលស្វែងរកឯករាជ្យភាពរបស់តៃវ៉ាន់ ជាពិសេសសូមចេញពីការរួមគំនិតជាមួយកងកម្លាំងបំបែកខ្លួនបែបនេះ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាល​ពី​ចុង​ខែ​វិច្ឆិកា លោក Chen Binhua អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋចិនទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ធ្លាប់បានព្រមានថា “ឯករាជ្យ​ភាព​សម្រាប់​តៃវ៉ាន់” នឹង​មាន​ន័យស្មើនឹងធ្វើ​សង្គ្រាម ហើយទីក្រុងប៉េកាំងនឹងមិនអត់ឱនចំពោះសកម្មភាពបំបែកខ្លួនពាក់ព័ន្ធនឹងកងកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់នោះឡើយ” ។

ជាយូរយាណាស់មកហើយ កោះតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលមូលដ្ឋានរបស់ចិន ចាប់តាំងពីឆ្នាំ ១៩៤៩ មកម្ល៉េះ ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់ទុកកោះនេះជា ខេត្តមួយក្នុងចំណោមខេត្តទាំងអស់របស់ខ្លួន ហើយទីតាំងនេះត្រូវបានគាំទ្រដោយប្រទេសភាគច្រើន រួមទាំងរុស្ស៊ីផងដែរ ។

៣០ ឆ្នាំក្រោយមក ពោលនៅឆ្នាំ ១៩៧៩ សហរដ្ឋអាមេរិកបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយភាគីតៃវ៉ាន់ ហើយបានទទួលស្គាល់ផ្នែកការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន ។ ប៉ុន្តែបើទោះបីជាទទួលស្គាល់ជាផ្លូវការនូវគោលនយោបាយចិនតែមួយក៏ពិតមែន ក៏សហរដ្ឋអាមេរិកនៅតែបន្តរក្សាទំនាក់ទំនងជាមួយរដ្ឋបាលក្រុងតៃប៉ិ និងផ្គត់ផ្គង់អាវុធដល់កោះនេះដដែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ ចិន បបួលប្រទេសដែលជាសម្ព័ន្ធមិត្ត រុស្ស៊ី ចូលក្នុងគម្រោងគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៩ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

Sokha Hotels

ព័ត៌មានពេញនិយម