Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បង្ហាញបញ្ជីរាយឈ្មោះអាវុធ ដែលខ្លួនចង់បានពីលោកខាងលិច

បានផុស

នៅ

តាមការចុះផ្សាយរបស់រ៉យទ័រ, យោធាអ៊ុយក្រែន បានបង្ហាញបញ្ជីនៃអាវុធ ដែលខ្លួនសង្ឃឹមថានឹងទទួលបានពីទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលក្នុងនោះ រួមមានទាំងអាវុធថ្មីៗជាច្រើនប្រភេទ ដែលអាមេរិកមិនធ្លាប់ផ្តល់ឲ្យផងដែរ។

(រូបថត៖ ECFR)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលិកក្រសួងការពារជាតិអ៊ុយក្រែន បានប្រគល់បញ្ជីអាវុធដែលកងកម្លាំងការពារជាតិអ៊ុយក្រែនចង់បានបំផុត ក្នុងអំឡុងកិច្ចប្រជុំបិទទ្វារជាមួយមន្ត្រី និងនាយកប្រតិបត្តិក្រុមហ៊ុនអាវុធនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃពុធទី៦ខែធ្នូ ហើយក្រោយមក ច្បាប់ចម្លងនោះ ក៏បានទៅដល់ដៃរ៉យទ័រ។

ទោះបីជាយ៉ាងណាក៏ដោយ បញ្ជីនេះក៏បូកបញ្ចូលទាំងអាវុធដែលទីក្រុងកៀវ ចង់បានពីមុនផងដែរដូចជាគ្រាប់កាំភ្លើងធំ ១៥៥មិល្លីម៉ែត្រ, យន្តហោះចម្បាំង F-16 និងមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយជាដើម។ ដោយឡែក ចំពោះសព្វាវុធដែលអ៊ុយក្រែនចង់បានថ្មីៗទៀត មានដូចជា យន្តហោះចម្បាំង F-18 Hornet, យន្តហោះដឹកជញ្ជូន C-130J Super Hercules, កាំភ្លើងបាញ់ឧទ្ធម្ភាគចក្រពីរប្រភេទផ្សេងគ្នា និងសូម្បីតែប្រព័ន្ធការពារដែនអាកាស Terminal High Altitude Area Defense (THAAD) ដែលមានតម្លៃថ្លៃ។

(រូបថត៖ Kyodo)

ដោយបម្រើការឲ្យសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ, ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស THAAD គឺរចនាឡើង ដើម្បីបាញ់ទម្លាក់មីស៊ីលរយៈចម្ងាយខ្លី និងមធ្យម ហើយត្រូវបានដាក់ពង្រាយទៅកាន់ទឹកដីរបស់ដៃគូអាមេរិកមួយចំនួន រួមទាំងអ៊ីស្រាអែល កូរ៉េខាងត្បូង និងរូម៉ានីផងដែរ។ ថ្វីបើគេមើលឃើញថា អាវុធនេះមិនសូវប្រើប្រាស់នៅក្នុងសមរភូមិចាប់តាំងពីវាបង្កើតឡើងក៏ដោយ តែគេគិតថា វាមានរយៈចម្ងាយប្រតិបត្តិការរហូតដល់២០០គីឡូម៉ែត្រ។

ការទាមទាររបស់ទីក្រុងកៀវ កើតឡើងចំពេលសំណើរបស់សេតវិមាន ទៅកាន់ព្រឹទ្ធសភាដែលរួមបញ្ចូលថវិកាជាង ៦០ ពាន់លានដុល្លារសម្រាប់ជួយដល់អ៊ុយក្រែន ត្រូវរងបរាជ័យកាលពីថ្ងៃពុធ ដោយមិនទទួលបានសំឡេងគាំទ្រចាំបាច់ចំនួន ៦០ នោះទេ។

(រូបថត៖ Getty Images)

ការបោះឆ្នោតចុងក្រោយបានទទួលសំឡេងគាំទ្រត្រឹម ៤៩ និងប្រឆាំងរហូតដល់ ៥១ សំឡេង ខណៈព្រឹទ្ធសមាជិកឯករាជ្យលោក Bernie Sanders ដែលតែងតែបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យនោះ ស្រាប់​តែពេលនេះ បានចូលរួមជាមួយគណបក្សសាធារណរដ្ឋទៅវិញ ។ ចំណែកមេដឹកនាំសំឡេងភាគច្រើនលោក Chuck Schumer ដែលជាអ្នកប្រជាធិបតេយ្យនៅញូវយ៉ក ក៏បោះឆ្នោតប្រឆាំងដែរ។

សហរដ្ឋអាមេរិកបានបញ្ជូនជំនួយជាង ១០០ ពាន់លានដុល្លារដល់ទីក្រុងកៀវ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ រួមទាំងអាវុធ គ្រាប់រំសេវ ការផ្គត់ផ្គង់នានា ក៏ដូចជាសាច់ប្រាក់ ដើម្បីជំរុញរូបិយប័ណ្ណអ៊ុយក្រែន ក៏ដូចជាផ្តល់ប្រាក់សោធននិវត្តន៍ និងប្រាក់ខែដល់មន្ត្រីរដ្ឋផងដែរ ។

លើសពីនេះ រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បានអះអាងកាលពីថ្ងៃអង្គារថា អ៊ុយក្រែននឹងចាញ់សង្គ្រាម បើគ្មានមូលនិធិបន្ថែម ហើយនេះនឹងក្លាយជាកំហុសទាំងស្រុងរបស់ទីក្រុងវ៉ាស៊ីនតោន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ព្រឹទ្ធសភាអាមេរិក រារាំងការផ្តល់មូលនិធិ ជួយដល់អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម