ព័ត៌មានជាតិ
ទុនគម្រោងសាងសង់កើនឡើងទ្វេដងដល់ ៥ ពាន់លានដុល្លារ រយៈពេល ១០ ខែ ឆ្នាំ ២០២៣
នៅក្នុងរយៈពេល ១០ ខែឆ្នាំ២០២៣ គម្រោងជិត ៣ ពាន់គម្រោងដែលមានទុនវិនិយោគប្រមាណជាង ៥ ពាន់លានដុល្លារត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេស។
ថ្លែងបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ ២០២៣ នៅព្រឹកថ្ងៃទី ០៦ ធ្នូ លោក ផារ៉ា មង្គល តំណាងលោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ក្នុងរយៈពេល ១០ ខែឆ្នាំ ២០២៣ ក្រសួងបានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសមានចំនួន ២ ៩២៤ គម្រោងដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២ ៣៣៥ ០៤៣ ម និងមានទុនវិនិយោគប្រមាណ ៥ ១០៩ ៤៧១ ០២៣ ដុល្លារអាមេរិក ក្នុងនោះមានជាអាទិ៍ គម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងមានចំនួន ១៤៦ គម្រោង ស្មើនឹង ១៥៤ អគារ បុរីលំនៅឋាននិងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៧៩ គម្រោង ស្មើនឹង ១៨ ១៧៤ ខ្នង និងសំណង់អគារពហុមុខងារមានចំនួន ១៨ គម្រោង។
លោកបានបន្តថា ប្រសិនធ្វើការប្រៀបធៀបក្នុងរយៈពេលដូចគ្នាជាមួយឆ្នាំ២០២២ ឃើញថាមានទុនវិនិយោគមានការកើនឡើងទ្វេដង។
លោកបានបន្ថែមថា សមិទ្ធផលទាំងឡាយលើវិស័យសំណង់និងវិស័យផ្សេងៗនៅទូទាំងប្រទេស អាចកើតឡើងបាន ដោយសារតែប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គម ឯករាជ្យជាតិ ការធានានូវអធិបតេយ្យជាតិ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលផ្តល់នូវទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ក្នុងការជំរុញនូវការ អភិវឌ្ឍប្រទេសជាតិឲ្យបន្តរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ព្រមទាំងបន្តលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ និងលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ