Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងកែប បញ្ជាឲ្យរុះរើជាបន្ទាន់ ចំពោះម្ចាស់បង្គោលរបងហ៊ុមព័ទ្ធ​រំលោភផ្លូវសាធារណៈ

បានផុស

នៅ

នៅ​ថ្ងៃ​ទី ៧ ខែ​ធ្នូ ឆ្នាំ ២០២៣ នេះ អាជ្ញាធរ​ក្រុងកែប ចេញ​បញ្ជា​ឲ្យ​ម្ចាស់​បង្គោល​របង​ដែល​ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ ស្ថិត​ក្នុង​ភូមិ​កែប សង្កាត់​កែប ខេត្ត/ក្រុង​កែប ត្រូវ​រុះរើ​ចេញ​វិញ​ជា​បន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ លោក ខេង យ័ន អភិបាលក្រុង​កែប បាន​ឲ្យ​ដឹង​ថា ចំពោះ​ម្ចាស់​បង្គោល​របង​ដែល​ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ ត្រូវ​រុះរើ​ចេញ​វិញ​ជាបន្ទាន់។ ករណី​មិន​អនុវត្ត រដ្ឋបាល​ក្រុង​កែប នឹង​ចុះ​រុះរើ រួច​ដឹក​យក​មក​រក្សាទុក​នៅ​សាលា​ក្រុង​កែប ដោយ​មិន​ប្រគល់​ជូន​វិញ​នោះ​ឡើយ ខណៈ​អាជ្ញាធរ​ឲ្យ​ម្ចាស់​រុះរើ​ចេញ​មុន​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ ២០២៣ ខាងមុខ។

លោក ខេង យ័ន បញ្ជាក់​ថា នេះ​ជា​សកម្មភាព​ល្មើស​ច្បាប់​ជាក់ស្ដែង​អំពី​ការ​បំពាន​ទ្រព្យសម្បត្តិ សាធារណៈ​របស់​រដ្ឋ។ ប៉ុន្តែ​រដ្ឋបាល​ក្រុង​កែប បាន​ទុក​ឱកាស​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស​ក្នុង​ការ​មក​ដក​ចេញ​ដោយ​ខ្លួនឯង ដើម្បី​យក​បង្គោល​របង​ទៅ​ប្រើប្រាស់​សម្រាប់​ដី​កម្មសិទ្ធិ​ខ្លួន​វិញ​ទៅ។ ក្នុង​នោះ បើ​នៅតែ​រឹងទទឹង អាជ្ញាធរ​ក្រុងកែប នឹង​ឲ្យ​ក្រុម​ការងារ​ចុះ​ទៅ​រុះរើ នា​ថ្ងៃ​ចន្ទ សប្ដាហ៍​ក្រោយ​នេះ​ហើយ ដោយ​មិន​ប្រគល់​ជូន​វិញ​នោះ​ឡើយ។

ដោយឡែក ប្រជាពលរដ្ឋ ក៏បាន​លើក​ឡើង​ថា តើ​ការ​សរសេរ​សារ​បង្ហោះ​របស់ លោក ខេង យ័ន អភិបាល​ក្រុង​កែប មាន​ប្រសិទ្ធភាព​ដល់​កម្រិត​ណា​ចំពោះ​អ្នក​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ​មក​ធ្វើជា​កម្មសិទ្ធិ​មួយ​កន្លែង​នេះ៕

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម