Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បញ្ចេញវីដេអូនិងរូបភាព បង្ហាញពីការត្រៀមលក្ខណៈ បូមទឹកពន្លិចរូងក្រោមដីរបស់ក្រុមហាម៉ាស

បានផុស

នៅ

រូបភាព និងវីដេអូឃ្លីបកាលពីថ្ងៃព្រហស្បតិ៍ ទី៧ខែធ្នូ បានបង្ហាញពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) ​កំពុងរៀបចំម៉ាស៊ីនដើម្បីបូមទឹកពន្លិចរូងក្រោមដីរបស់ក្រុមហាម៉ាស នៅក្រោមតំបន់ហ្គាហ្សាស្ទ្រីប ។

(រូបថត៖ Daily Mail)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែល បានបញ្ចប់ការដំឡើងទុយយោទឹកចំនួន ៥ នៅចម្ងាយ ១.៦ គីឡូម៉ែត្រភាគខាងជើងនៃជំរំជនភៀសខ្លួន Al-Shati ដែលទុយយោទាំងនោះ អាចបញ្ចេញទឹករាប់ពាន់ម៉ែត្រគូបក្នុងមួយម៉ោង ហើយអាចពន្លិចបណ្តាញផ្លូវរូងក្រោមដីប្រវែង ៤៨២ គីឡូម៉ែត្រក្នុងរយៈពេលត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ។

ការដាក់ចេញផែនការរបស់អ៊ីស្រាអែល គឺដើម្បីបណ្តេញក្រុមហាម៉ាសចេញពីផ្លូវរូងក្រោមដី និងបង្ខំឲ្យពួកគេធ្វើអ្វីលែងកើត ដោយសារតែប្រព័ន្ធគ្រប់គ្រងរបស់ពួកគេ ត្រូវទឹកពីសមុទ្រមេឌីទែរ៉ាណេជន់លិច ។

(រូបថត៖ Daily Mail)

ជាក់ស្ដែង ឥឡូវនេះ រូបភាព និងវីដេអូដែលចេញផ្សាយដោយ IDF បានបង្ហាញពីទាហានអ៊ីស្រាអែលច្រើននាក់ កំពុងរៀបចំទុយយោពណ៌ខ្មៅលើខ្សាច់នៃតំបន់ហ្គាហ្សា ខណៈវីដេអូនោះក៏បង្ហាញពីទាហាន IDF កំពុងធ្វើការជាមួយទុយយោ នៅក្រោមដីផងដែរ ។

ក្រុមមន្ត្រីអាមេរិកបានប្រាប់កាសែត Wall Street Journal ថា យុទ្ធសាស្ត្រនេះ នឹងអាចឲ្យអ៊ីស្រាអែល បំផ្លាញផ្លូវរូងក្រោមដី ហើយសម្លាប់សកម្មប្រយុទ្ធហាម៉ាស ដែលលាក់ខ្លួនក្នុងនោះបាន ។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមិនច្បាស់ថាតើ អ៊ីស្រាអែលនឹងពិចារណាប្រើប្រាស់ម៉ាស៊ីនបូមទឹកនេះ មុនពេលចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែងឬក៏យ៉ាងណា ព្រោះបើអ៊ីស្រាអែលសម្រេចបូមទឹកពន្លិចមែននោះមានន័យថា ចំណាប់ខ្មាំងដែលអាចឃុំឃាំងនៅទីនោះ ក៏នឹងត្រូវស្លាប់ដែរ ។

(រូបថត៖ Daily Mail)

គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ទៀតផង។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ លំនៅដ្ឋាន និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលជិត ១៦,២០០ នាក់ស្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើននេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤៣,៦០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ កាសែត WSJ ៖ អ៊ីស្រាអែល ដំឡើងម៉ាស៊ីនខ្នាតយក្សត្រៀមបូមទឹក​សមុទ្រ​ពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ វិនាទី មុន

កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងអតីតមេទ័ព ជារដ្ឋមន្ត្រីការពារជាតិថ្មី 

កីឡា២៧ នាទីutes មុន

យប់​នេះ កម្ពុជា បោះ​ជំហាន​ទៅ​បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មី​​ក្នុង​បាល់ទាត់ ជា​មួយ​​ឥណ្ឌូណេស៊ី

ព័ត៌មានជាតិ៣៦ នាទីutes មុន

សមាជិក ប ស ស ឈប់ធ្វើការអាចមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប ស ស ចំនួន២ខែបន្ទាប់

ព័ត៌មានជាតិ៤៨ នាទីutes មុន

រដ្ឋបាលរាជធានី និងក្រសួងសាធារណការ បន្ត​បើកកិច្ចប្រជុំលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២

Sokha Hotels

ព័ត៌មានពេញនិយម