ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត ៖ រុនតាឯកក្លាយជាក្រុងក្រោយគេនៅខេត្តសៀមរាប តែនឹងអភិវឌ្ឍរីកចម្រើនជាងគេ
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្តេជ្ញាចិត្តបន្តអភិវឌ្ឍតំបន់រុនតាឯកឱ្យកាន់តែល្អប្រសើរជូនដល់ប្រជាពលរដ្ឋ តាមការគូសវាសរបស់សម្តេចតេជោ ដែលចង់ឱ្យតំបន់នេះក្លាយទៅជាក្រុងនាពេលអនាគត។ សម្តេចធិបតីលើកឡើងបែបនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយ “ប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី៨ ធ្នូ ២០២៣។
សម្តេចមានប្រសាសន៍ដូច្នេះថា «យើងបានប្រែក្លាយពីដីទទេ កន្លែងមិនមានអ្វីទាំងអស់ ទៅជាកន្លែងដែលមានហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវជាង ១៦៥គីឡូ ដោយក្នុងនោះ យើងបានគ្រោងធ្វើផ្លូវកៅស៊ូ ដោយឥឡូវធ្វើបាន ៤៥គីឡូហើយ និងផ្លូវខ្វាត់ខ្វែងជាង ២០០ខ្សែ»។
សម្តេច លើកឡើងថា ពលរដ្ឋដែលមករស់នៅទីនេះ នាពេលខាងមុខ នឹងក្លាយជាអ្នកក្រុង(ក្រុងរុនតាឯក) តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ សម្តេចមើលឃើញថា តំបន់រុនតាឯក អាចជាក្រុងកើតឡើងក្រោយគេនៅខេត្តសៀមរាប ប៉ុន្តែការអភិវឌ្ឍនឹងរីកចម្រើនជាងគេនាថ្ងៃអនាគត ដែលជាភព្វសំណាងរបស់អ្នកដែលសម្រេចចិត្តមករស់នៅតំបន់នេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ម័ត្រចិត្តប្តូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក មានចំនួន ៥,៨៦៥គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤,០៣២គ្រួសារ។ គ្រួសារប្រជាពលរដ្ឋបានចាកចេញទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤,៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩ភាគរយ នៃចំនួនគ្រួសារដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន៤,៥៥៤បណ្ណ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល