Connect with us

ព័ត៌មានអន្ដរជាតិ

ខណៈស្ថានការណ៍កាន់តែវឹកវរ រដ្ឋមន្ត្រីការបរទេស មីយ៉ាន់ម៉ា អញ្ជើញជួប​ពិភាក្សាជាមួយលោក Wang Yi

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសដែលតែងតាំងដោយយោធារបស់មីយ៉ាន់ម៉ា លោក Than Swe បានអញ្ជើញជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្នុងទីក្រុងប៉េកាំង ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងហែកហួរដោយសង្គ្រាម ។

លោក Than Swe (ឆ្វេង) និងលោក Wang Yi (ស្ដាំ)

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ លោក Wang Yi បានអះអាងឡើងវិញនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាជំហររបស់ចិនក្នុងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយនេះ ខណៈរដ្ឋមន្ត្រីទាំងពីរក៏បានយល់ព្រមធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធលើការការពារសន្តិសុខតាមព្រំដែនផងដែរ ។

ស្របពេលជាមួយគ្នានេះ លោក Wang Yi ក៏បានបង្ហាញក្ដីសង្ឃឹមទៅកាន់លោក Than Swe ផងដែរថា មីយ៉ាន់ម៉ានឹងអាចរកឃើញ ក៏ដូចជាសម្រេចបាននូវការផ្សះផ្សាជាតិឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបន្តដំណើរការផ្លាស់ប្ដូរនយោបាយក្រោមក្របខណ្ឌរដ្ឋធម្មនុញ្ញរបស់ខ្លួន ។

ទន្ទឹមនោះ ជំនួបនេះកើតមានឡើង ស្របពេលដែលយោធាមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងការប្រយុទ្ធគ្នាកាន់តែធ្ងន់ធ្ងរទៅៗជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ ក្រុម បន្ទាប់ពីក្រុមទ័ពព្រៃទាំងនេះព្រួតដៃគ្នាបើកការវាយលុកនៅភាគខាងកើតរដ្ឋ Shan ដែលជាប់ព្រំដែនប្រទេសចិនកាលពីចុងខែតុលា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះ នៅក្នុងទីក្រុងព្រំដែន Muse រថយន្តជាង ១០០ គ្រឿងដែលនាំទំនិញប្រចាំថ្ងៃពីប្រទេសចិនចូលទៅកាន់ច្រកព្រំដែនមីយ៉ាន់ម៉ាក៏ត្រូវបានដុតកម្ទេចផងដែរ ខណៈព្រឹត្តិការណ៍​ទាំង​នេះបង្ហាញសញ្ញាថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរកំពុងស្ថិតក្នុងស្ថានភាពល្អក់កករ ។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ខណៈកាលពីពេលថ្មីៗនេះ សមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវបានចាប់ខ្លួនផងដែរក្នុងការប្រយុទ្ធគ្នាតាមតំបន់បណ្តោយព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ចិន ទាមទារឲ្យ អាមេរិក បញ្ឈប់ការគាំទ្រដល់កងកម្លាំងបំបែកខ្លួនដើម្បី “ឯករាជ្យតៃវ៉ាន់”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៩ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

Sokha Hotels

ព័ត៌មានពេញនិយម