Connect with us

ព័ត៌មានជាតិ

សម្ដេចនាយករដ្ឋមន្ត្រី ណែនាំក្រសួងរៀបចំដែនដី បន្តរៀបចំប្លង់គោលប្រើប្រាស់ដីសម្រាប់តំបន់រុនតាឯក និងពាក់ស្នែង

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបន្តរៀបចំប្លង់គោលប្រើប្រាស់ដីសម្រាប់តំបន់រុនតាឯក និងតំបន់ពាក់ស្នែង ឱ្យបានឆាប់រហ័ស ដើម្បីធានាការប្រើប្រាស់ធនធានដីធ្លីឱ្យអស់សក្តានុពល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់សម្ដេចធិបតីបែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨​ ខែធ្នូ ឆ្នាំ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងរៀបចំដែនដី ត្រូវបន្តរៀបចំប្លង់គោលប្រើប្រាស់ដីសម្រាប់តំបន់រុនតាឯក និងពាក់ស្នែង ដើម្បីប្រើប្រាស់ធនធានដីធ្លីឱ្យអស់សក្តានុពល ឱ្យស្របតាមប្រភេទដីសម្រាប់កសិកម្ម ការចិញ្ចឹមសត្វ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដែលតភ្ជាប់សេដ្ឋកិច្ចរវាងទីក្រុង និងជនបទ។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានណែនាំឱ្យក្រសួងរៀបចំដែនដី ត្រូវគិតគូរលើកិច្ចការសំខាន់ៗមួយចំនួនទៀត ជាពិសេសបន្តរៀបចំលើប្លង់គោលប្រើប្រាស់ដីធ្លីជាយុទ្ធសាស្ត្រនៅតំបន់នានាទូទាំងប្រទេសឱ្យស្របតាមស្ថានភាពសេដ្ឋកិច្ច និងទីតាំង ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

Sokha Hotels

ព័ត៌មានពេញនិយម