Connect with us

ជីវិតកម្សាន្ដ

Angelina បង្ហើបគម្រោង ចង់លាឈប់ពីសិល្បៈ ​មករស់នៅកម្ពុជាវិញ

បានផុស

នៅ

Angelina Jolie ទម្លាយថា នាងចង់លាឈប់ពីការងារសិល្បៈ និងមានគម្រោងចាកចេញពីទីក្រុងឡូសអេនជឺលេស មកចំណាយពេលបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលកំពុងមានជម្លោះដ៏ជូរចត់ជាមួយអតីតស្វាមី Brad Pitt ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែងវ័យ ៤៨ ឆ្នាំរូបនេះ បានថ្លែងប្រាប់ទស្សនាវដ្តី The Wall Street Journal ដែលចេញផ្សាយនៅខែធ្នូនេះថា នាងទំនងជាមិនបានក្លាយជាតារាសម្ដែងនោះទេ​ ​​ប្រសិនបើនាងមិនចូលក្នុងឧស្សាហកម្មហូលីវូដ ប៉ុន្តែបច្ចុប្បន្ននេះនាងមិនពេញចិត្តរស់នៅលើទឹកដីនេះទៀតឡើយ ។

ក្នុងនោះផងដែរ Angelina ប្រាប់ថា នាងចង់ផ្លាស់ទៅឆ្ងាយឲ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីទៅរស់នៅផ្ទះរបស់នាងនៅប្រទេសកម្ពុជា ពោលមិនចាំបាច់រហូតដល់ការតស៊ូផ្លូវច្បាប់ដែលកំពុងបន្តជាមួយអតីតស្វាមីរបស់នាងចប់សប់គ្រប់នោះទេ ។

Angelina បានប្រាប់ទស្សនាវដ្ដី WSJ ​ទៀតថា ដោយសារតែបញ្ហាផ្លូវច្បាប់​នៅ​តុលាការនេះហើយ​ ទើប​នាំឲ្យនាងបាត់បង់​លទ្ធភាព​ក្នុង​ការ​រស់នៅ និងដើរហើរ​ដោយ​សេរី ។​ នាងបាននិយាយថា “វាជាផ្នែកមួយនៃអ្វីដែលបានកើតឡើងបន្ទាប់ពីការលែងលះរបស់ខ្ញុំ។ ខ្ញុំបានបាត់បង់សមត្ថភាពក្នុងការរស់នៅនិងធ្វើដំណើរដោយសេរី។ ប៉ុន្តែខ្ញុំនឹងផ្លាស់ប្ដូរកន្លែង នៅពេលដែលខ្ញុំអាចធ្វើបាន”។

នាងបានសារភាពថា ប្រសិនបើអាចចាប់ផ្ដើមសាជាថ្មី នាងទំនងជាមិនជ្រើសរើសយកការសម្ដែងជាអាជីពរបស់នាងទេ ដោយសារតែមានការចែករំលែកព័ត៌មានលម្អិតអំពីជីវិតផ្ទាល់ខ្លួន ដែលកើតចេញពីភាពល្បីល្បាញមួយនេះ ។

តារាស្រីហូលីវូដរូបនេះបាននិយាយបន្ថែមទៀតថា “តើអាចទៅរួចទេដែលខ្ញុំអាចទៅកន្លែងណាមួយ ហើយរីករាយនឹងការស្លៀកពាក់ ហើយមិនធ្វើឲ្យនរណាម្នាក់ឈឺចាប់? “។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Angelina ឈប់សម្រាកពីការសម្តែង នោះមិនមែនមានន័យថា នាងនឹងឈប់ធ្វើការទាំងស្រុងនោះទេ។ នាងនៅតែមានគម្រោងបន្តអាជីពសម្ដែង ប៉ុន្តែមិនមែនជាប់លាប់រហូតចងជើងនាងនោះទេ។

សូមបញ្ជាក់ដែរថា Angelina និង Brad Pitt បានចាប់ផ្តើមទាក់ទងគ្នានៅឆ្នាំ ២០០៥ ហើយរៀបការនៅឆ្នាំ ២០១៥ ប៉ុន្តែបានបែកគ្នាវិញ ​។ តាំង​ពី​បែក​គ្នា​មក តារា​ទាំង​ពីរ​ក៏​បាន​ឈ្លោះ​គ្នា​នៅ​តុលាការ​ជុំវិញ​ហាង​ស្រា​ដែល​ពួក​គេ​ធ្លាប់​ជា​ម្ចាស់​ភាគហ៊ុនជាមួយ​គ្នា ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Daily Mail

ចុចអាន៖Taylor Swift ត្រូវគេវែកញែករឿងសម្រស់ធ្លាក់ចុះខ្លាំង ក្រោយបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Beyonce

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ២១ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២១ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ២២ ម៉ោង មុន

អតីតនាយករដ្ឋមន្រ្តីកម្ពុជា បង្ហាញ​កម្មវិធី​បណ្តាញ​សង្គមថ្មី ​អភិវឌ្ឍ​ដោយអ្នកជំនាញខ្មែរ មាន​មុខងារ និង​សុវត្ថិភាពខ្ពស់

Sokha Hotels

ព័ត៌មានពេញនិយម