Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានផ្ទេរថវិកាទៅថ្នាក់ក្រោមជាតិជាង១,២ពាន់លានដុល្លារ ក្នុងនោះ ឃុំ-សង្កាត់ ២៥៥លានដុល្លារ

បានផុស

នៅ

នៅក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ទេរកញ្ចប់ថវិកាប្រមាណ១,២៥៥លានដុល្លារ ស្មើនឹងប្រមាណជាង១៧%នៃថវិកាជាតិទៅកាន់ថ្នាក់ក្រោមជាតិ។ ក្នុងនោះ ទៅរាជធានី-ខេត្តចំនួនប្រមាណជាង៨០០លានដុល្លារ ក្រុង-ស្រុកចំនួនប្រមាណ១៦០លានដុល្លារ និងទៅកាន់ឃុំ-សង្កាត់ចំនួនប្រមាណ២៥៥លានដុល្លារ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ សុធា អនុរដ្ឋលេខាធិការ និងជាតំណាងលេខាធិការដ្ឋានគ.ជ.អ.ប នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គមនៅទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ ការផ្ទេរកញ្ចប់ថវិកានេះ គឺធ្វើឡើងតាមយន្តការវិមជ្ឈការ និងវិសហមជ្ឈការ ឬហៅម្យ៉ាងទៀតថា ជា កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

“កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ”នេះ គឺជាកំណែទម្រង់ផ្នែកអភិ​បាលកិច្ចដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ឈរលើគោលការណ៍គន្លឹះនានានៃអភិបាលកិច្ចល្អ គឺគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព ការចូលរួម ការឆ្លើយតប ការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គម។ ជារួម កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនេះ គឺជាកំណែទម្រង់ដែលមានផលប៉ះពាល់ផ្ទាល់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

លោក ចាន់ សុធា បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងភាពជោគជ័យនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាល​បានបង្កើនការផ្ទេរថវិការដ្ឋជារៀងរាល់ឆ្នាំទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរហូតមកទល់ ឆ្នាំ២០២១ ថវិកានេះ មានចំនួនសរុបប្រមា​ណ​ជាង ៤ពាន់លានដុល្លារអាមេរិកសម្រាប់ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ក្រោមឆន្ទានុសិទ្ធិរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋា​ននីមួយៗ។

ដោយឡែក​​ ក្នុងឆ្នាំ២០២២ រដ្ឋបាលថ្នាក់ក្រោមជាតិបានទទួលថវិកាសរុប ១,០៤៣លានដុល្លារ ក្នុងនោះ សម្រាប់ឃុំ សង្កាត់មានថវិកាចំនួន ២០៧ លានដុល្លារ ក្នុងនោះ កាលពីឆ្នាំ២០០២ គឺឃុំ សង្កាត់នីមួយៗមានថវិកាជាមធ្យម ៤,៥០០ដុល្លារក្នុង១ឆ្នាំ ខណៈឆ្នាំ២០២២ មានចំនួន ១២៧,០០០ដុល្លារ/១ឆ្នាំ។ សម្រាប់ក្រុង ស្រុកវិញ មានថវិកាចំនួន ១៣៩លានដុល្លារ រួមជាមួយថវិកាផ្ទេរក្នុងវិស័យអប់រំប្រមាណជាង ៣៣លានដុល្លារ ក្នុងនោះ កាលពីឆ្នាំ២០១៣ ក្រុង ស្រុកនីមួយៗមានថវិកាជាមធ្យម ៧៩,៣៥៣ ដុល្លារក្នុង១ឆ្នាំ ខណៈឆ្នាំ២០២២ មានជាង ៥៧០,០០០ដុល្លារ/១ឆ្នាំ។ សម្រាប់រាជធានី ខេត្តវិញ មានថវិកាចំនួន ៦៩៧ លានដុល្លារ រួមបញ្ចូលទាំងថវិកាផ្ទេរក្នុងវិស័យសុខាភិបាលប្រមាណជិត ១៧០លានដុល្លារផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៦មករា

ព័ត៌មានជាតិ៨ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៩ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម