Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីតាលី សម្រេចដើរចេញពីគម្រោង “ខ្សែក្រវាត់ និងផ្លូវ” របស់ ចិន

បានផុស

នៅ

បើយោងតាមសារព័ត៌មាន Bloomberg បានចុះផ្សាយថា ប្រទេស​អ៊ីតាលី​សម្រេច​ចាកចេញពីគំនិត​ផ្តូចផ្តើម “ខ្សែក្រវាត់ និង​ផ្លូវ” ដែលជាគម្រោងដ៏ធំបំផុតរបស់ចិន ក្រោមហេតុផល មិនទទួលបានផលប្រយោជន៍ដែលអ៊ីតាលីចង់បាននោះឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសរបស់អ៊ីតាលី លោក Antonio Tajani បាននិយាយថា កិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកលដែលដឹកនាំដោយប្រទេសចិន គឺលែងជាអាទិភាពសម្រាប់អ៊ីតាលីទៀតហើយ ស្របពេលប្រទេស​ដែលមិនចូលរួមក្នុងគម្រោងនេះ ក៏មាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​មុនដែរ ។

មុនសម្រេចចាកចេញនេះដែរ មន្ត្រីកំពូលរបស់អ៊ីតាលី រួមទាំងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ក៏បានលើកយកគំនិតនេះ​ មកពិភាក្សាគ្នាអស់រយៈពេលជាច្រើនខែផងដែរ ។

ចំពោះអ៊ីតាលី បានចុះហត្ថលេខាចូលរួមជាមួយចិនក្នុងគំនិត​ផ្តូចផ្តើម “ខ្សែក្រវាត់ និង​ផ្លូវ” នៅឆ្នាំ ២០១៩ ហើយក៏ជាប្រទេសលោកខាងលិចដំបូងគេផងដែរដែលបានចាកចេញពីគម្រោងនេះទៅវិញ ។

នៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នេះធ្វើឲ្យរបាំងពាណិជ្ជកម្មរវាងចិន និងអ៊ីតាលីត្រូវបានកាត់បន្ថយ ខណៈដែលទីក្រុងប៉េកាំងបានសន្យាថា នឹងវិនិយោគលើកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់អ៊ីតាលី ។

ទន្ទឹមនោះ ការប្រកាសរបស់ទីក្រុងរ៉ូមកើតមានឡើង នៅពេលដែលប្រទេសអ៊ីតាលី ក៏ដូចជាបណ្តាប្រទេស EU ជាច្រើនផ្សេងទៀត កំពុងតស៊ូដើម្បីធ្វើឲ្យមានតុល្យភាពរវាងការចង់ចូលរួមជាមួយប្រទេសចិនលើផ្នែកពាណិជ្ជកម្ម និងការវិនិយោគ​ ខណៈដៃម្ខាងទៀត រក្សាទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ។

គួរឲ្យដឹងថា គំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មពិភពលោក (BRI) របស់ចិន ត្រូវបានរៀបចំឡើងដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពង្រីកឥទ្ធិពលនៃប្រទេសដែលមានសេដ្ឋកិច្ចធំទី ២ របស់ពិភពលោកមួយនេះ ខណៈវាបានទាក់ទាញការវិនិយោគប្រមាណ ១ ពាន់ពាន់លានដុល្លារ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ RT

ចុចអាន៖​ ថៃ រំពឹងទទួលបានទេសចរបរទេស ២ លាននាក់ទៀតនៅខែធ្នូនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

មូលហេតុដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ណែនាំប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ថ្មី ត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីការងារលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

ជីវិតកម្សាន្ដ១ ម៉ោង មុន

រួសរាយណាស់ ! លោក ព្រាប សុវត្ថិ តែងបង្ហាញការរាក់ទាក់ដល់អ្នកដែលបានជួប ផ្សារភ្ជាប់ទង្វើសប្បុរស

កីឡា១ ម៉ោង មុន

គ្រូ​ក្លិប Inter Miami ប្រាប់​ថា មិន​បាន​គិត​រឿង​នាំ​យក​កីឡាករ Neymar

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីកែភេទ អាមេរិក កាត់ឆ្អឹងជំនីរខ្លួនឯងធ្វើមកុដ​ និងចង់បានរាងដែលប្រាថ្នា

ព័ត៌មានជាតិ២១ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម