សន្តិសុខសង្គម
ឃាតកម្មអារ ក ស្ដ្រីម្នាក់ នៅសង្កាត់ចោមចៅសមត្ថកិច្ចមិនទាន់បំបែកសំណុំរឿង
អស់រយៈពេលជិត ៣ ខែមកហើយ ពាក់ព័ន្ធករណីអំពើឃាតកម្មដែលជនដៃដល់ចូលទៅអារ.ក ស្ដ្រីម្នាក់ នៅសង្កាត់ចោមចៅ សមត្ថកិច្ចនៅមិនទាន់អាចបំបែកសំណុំរឿងបាននៅឡើយ។
ករណីឃាតកម្មខាងលើបានកើតឡើង កាលពីវេលាម៉ោង១១ និង២៥ នាទីព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣ នៅផ្ទះជនរងគ្រោះ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណយកកាំបិតចុងស្រួចអារ.កស្ត្រីរងគ្រោះស្លាប់ក្នុងថ្លុកឈាមប្លន់យកទូរស័ព្ទម៉ាក OPPOមួយគ្រឿងហើយគេចខ្លួនបាត់ដោយសុវត្តិភាព។
ស្ត្រីជនរងគ្រោះ ឈ្មោះ ឈឹម ស្រីមុំ អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រហូតមកដល់ពេលនេះអស់រយៈពេលជិត៣ខែទៅហើយសមត្ថកិច្ចមិនទាន់បំបែកសំណុំរឿងនេះបាននៅឡើយទេ។
ពលរដ្ឋរងចាំមើលថាតើ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាចបំបែកសំណុំរឿងនេះបានដែររឺយ៉ាងណា ដើម្បីរកយុត្តិធម៌ជូនគ្រួសាររងគ្រោះ៕
អត្ថបទ៖ សុខា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ