Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានបណ្ដុះបណ្ដាលនៅខេត្តបាត់ដំបង ចំនួន ២ ប្រកាសជ្រើសរើស​យុវជនរៀនជំនាញដោយឥតបង់ថ្លៃ

បានផុស

នៅ

វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចំនួន ១០៨០ នាក់ ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ និង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សេចក្ដីប្រកាស​របស់​វិទ្យាស្ថាន​ជាតិ​វិជ្ជាជីវៈ​បាត់ដំបង បាន​ឱ្យ​ដឹងថា វិទ្យាស្ថាន ត្រូវការ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ចំនួន ៦៣០ នាក់ ចូលរៀន​ជំនាញ​វិជ្ជាជីវៈ​លើ​មុខ​ជំនាញ ការងារ​កំបោរ ,ការដំឡើង​បណ្ដាញ​បំពង់​ទឹក ,ការដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ ការ​ដំឡើង​សរសៃ​ដែក ,ការ​ដំឡើង​គ្រឿង​ឈើ​សម្រេច ,ការ​ថែទាំ និង​ជួសជុល​រថយន្ត ,ការ​ផ្សារ​អគ្គិសនី ,ការ​ផលិត​នំ ការ​កែច្នៃ​បន្លែ និង​ផ្លែឈើ ,ការ​ចិញ្ចឹម និង​ថែទាំ​ត្រី​ប្រា ,ការ​ដាំ ថែទាំ និង​ប្រមូល​ផល​ដំណាំ​ស្វាយ​កែរមៀត ,សេវាកម្ម​កុំព្យូទ័រ ,ការ​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ ,ការ​ដំឡើង និង​ថែទាំ​កាមេរ៉ា​សុវត្ថិភាព ,សេវាកម្ម​សម្អាងការ និង​សេវាកម្ម​បរិក្ខារ​ត្រជាក់ និង​កម្ដៅ។

ដោយឡែក វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង ក៏​ប្រកាស​ជ្រើសរើស​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ៤៥០ នាក់ ឱ្យ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ​លើ​ជំនាញ​ដូចជា ការ​ដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ ,សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន ,ការងារ​កំបោរ ,ការដំឡើង និង​ថែទាំ​ប្រព័ន្ធ​បញ្ជា​ម៉ូទ័រ​អគ្គិសនី ,ការថែទាំ និង​ជួសជុល​ម៉ាស៊ីនត្រជាក់​រថយន្ត ,សេវាកម្ម​កុំព្យូទ័រ និង​កា​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ ផង​ដែរ។

ជាមួយ​គ្នា​នេះ ដោយសារតែ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ ជា​កម្មវិធី​អាទិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្រាប់​ក្រុម​យុវជន​មកពី​គ្រួសារ​ក្រីក្រ ដូចនេះ សិក្ខាកាម​ដែល​មាន​ប័ណ្ណ​សមធម៌ និង​ប័ណ្ណ​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ២៨ ម៉ឺន​រៀល ក្នុង​មួយ​ខែ រហូត​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល។ សម្រាប់​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង ក៏បាន​ផ្តល់​កន្លែង​ស្នាក់នៅ ទឹក ភ្លើង ឥត​បង់ថ្លៃ មាន​បណ្ណាល័យ និង​ផ្តល់​សេវា​អ៊ីនធឺណិត​សិក្សា-ស្រាវជ្រាវ ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម