Connect with us

សេចក្ដីជូនដំណឹង

ABC ចាប់​ដៃគូ​ជាមួយ​អ្នក​រចនា​ម៉ូត​កំពូល​របស់​កម្ពុជា ដើម្បី​ច្នៃ​ឈុត​អាពាហ៍ពិពាហ៍​ផ្តាច់មុខ​សម្រាប់​គូ​សេ្ន​ហ៍​ដែលមាន​សំណាង

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញ ៖ ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៣ ស្រា​បៀរ ABC ជា​ម៉ាក​យីហោ​ស្រា​បៀរ​ស្តោ​ត​ឈានមុខ​គេ​នៅ​កម្ពុជា នឹង​ផ្តល់ជូន គូស្នេហ៍​ទាំងឡាយ​នូវ​ឱកាស​ដែល​មាន​តែម្តង​ក្នុង​មួយ​ឆាកជីវិត ពោលគឺ​៖ អ្នក​រចនា​ម៉ូត​សម្លៀកបំពាក់​ដ៏​វិចិត្រ ពីររូប​នៅ​កម្ពុជា នឹង​រចនា​ម៉ូត​ឈុត​អាពាហ៍ពិពាហ៍​ក្នុង​ក្តី​សុបិន ដល់​គូស្នេហ៍​ដែលមាន​សំណាង​ចំនួន ២​គូ តាមរយៈ​ការច្នៃ​នូវ​ម៉ូត​សម្លៀកបំពាក់​ដែល​តម្រូវ​ចិត្ត និង​ធ្វើ​ដោយ​ដៃ សម្រាប់​គូស្នេហ៍​ផ្ទាល់​តែម្ដង​។

​អាពាហ៍ពិពាហ៍ ជា​កម្មវិធី​មួយ​ដែល​មានន័យ​បំផុត​ក្នុង​ជីវិត​។ ដោយ​មើលឃើញ​ពី​កម្មវិធី​ដ៏​មានន័យ​មួយ​នេះ ស្រា​បៀរ ABC ចង់​ផ្តល់​កិត្តិយស​ដល់​ថ្ងៃ​ពិសេស​របស់​គូស្នេហ៍ នូវ​ឈុត​អាពាហ៍ពិពាហ៍​ដ៏​ល្អ​ឯក ដែល​សក្តិសម​សម្រាប់​ឱកាស​ដ៏​ពិសេស និង​មាន​តែមួយ ដូច​រឿងរ៉ាវ​ស្នេហា​របស់​ពួកគាត់​។ មិន​ថា​ជា​ឈុត​បុរាណ ឬ​សម័យ ឡូយឆាយ ឬ​រម្យទម​យ៉ាងណាទេ គូស្នេហ៍​ទាំងនោះ នឹងមាន​ឱកាស​សម្រេច​នូវ​ក្តី​ស្រមៃ​របស់ខ្លួន​តាម​អ្វីដែល​ពួកគាត់​ចង់បាន​។

​ដើម្បី​អបអរ​ពិធីមង្គលការ ស្រា​បៀរ ABC ដែលជា​ម៉ាក​យីហោ​មួយ​ដែល​ពេញនិយម​ជាងគេ នឹង​សហការ​ជាមួយ​អ្នក​រចនា​ម៉ូត​ដ៏​ល្បី​គឺ អ្នកនាង វ៉ាន់ ណា​តា​សា និង​លោក សេង សំ​រិ​ទ្ធិ​ស័​ក្ដ ដែល​អ្នក​ទាំងពីរ​សុទ្ធតែ​មានបទពិសោធន៍​គួរឱ្យ​កោតសរសើរ នៅក្នុង​វិស័យ​ច្នៃ​ម៉ូត​សម្លៀកបំពាក់​នៅ​ប្រទេស​កម្ពុជា​។ អ្នកនាង ណា​តា​សា នឹង​បញ្ចេញស្នាដៃ​ក្នុង​ការច្នៃ​ម៉ូត​របស់​អ្នកនាង ដើម្បី​ច្នៃ​ឈុត​អាពាហ៍ពិពាហ៍ ដល់​កូនក្រមុំ រីឯ​លោក សំ​រិ​ទ្ធិ​ស័​ក្ដ នឹង​ច្នៃ​ឈុត​ដែល​គួរ​ជាទី​ចងចាំ​សម្រាប់​កូនកំលោះ​។​

​លោក Loic De Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ «​ថ្ងៃ​មង្គលការ​របស់​អតិថិជន​យើង គឺជា​ថ្ងៃ​ដ៏​ពិ​សេសមួយ​ជាងគេ​ក្នុង​ឆាកជីវិត​របស់​ពួកគាត់ ហើយ​ជា​កិត្តិយស​របស់​ស្រា​បៀរ ABC ដែល​ចូលរួមចំណែក​ដល់​ថ្ងៃ​ពិសេស​បែបនេះ ដល់​គូស្នេហ៍​នានា ក្នុង​រយៈពេល ២៧​ឆ្នាំ ដែល​ស្រា​បៀរ ABC បាន​មកដល់​ប្រទេស​កម្ពុជា​»​។ លោក​បាន​បន្ថែមទៀតថា​៖ «​ទោះបីជា​ម៉ាក​យីហោ​ស្រា​បៀរ​ដែល​ឈរជើង​យូរ​មក​ហើយ​ក្តី ជាមួយ​ប្រវត្តិ​ដ៏​រឹងមាំ ស្រា​បៀរ ABC តែងតែ​ស្វែងរក​ទុក​មុន​នូវ​វិធី​កែច្នៃ​បទពិសោធន៍​ថ្មីៗ​ដ៏​ល្អ​ឯក ព្រមទាំង​ទាន់សម័យ ដោយ​សហការ​យ៉ាង ជិតស្និទ្ធ​ជាមួយ​បុគ្គល​ច្នៃប្រឌិត​ដែលមាន​គំនិត​បំផុស​នៅ​ប្រទេស​កម្ពុជា​។ ជាមួយ​ជំនាញ ក៏ដូចជា​ខ្សែ​ភ្នែក​ដ៏​មុត​របស់​អ្នកនាង ណា​តា​សា និង​លោក សំ​រិ​ទ្ធិ​ស័​ក្ដ គូស្នេហ៍​ដែលមាន​សំណាង​របស់​យើង នឹង​បាន​គួច​ដៃ​គ្នា ក្នុង​រាត្រី​ដ៏​ស្រស់បំព្រង​មិនអាច​បំភ្លេចបាន។​»

អ្នកនាង វ៉ាន់ ណា​តា​សា ជា​អ្នក​រចនា​ម៉ូត​កូន​ខ្មែរ​កាត់​ចិន កើត​នៅ​ទីក្រុង​ហុងកុង ហើយ​ធំ​ដឹងក្តី​នៅ​ទីក្រុង​ឡុង​ដ៍ ដោយ​អ្នកនាង​បាន​ចូលរៀន​នៅ​មហាវិទ្យាល័យ​ដែលមាន​ឈ្មោះ​បោះ​សម្លេង ខាង​ផ្នែក​រចនា​ម៉ូត​ប្រចាំ​ទីក្រុង​ឡុង​ដ៍​គឺ London College of Fashion​។ ឥឡូវនេះ អ្នកនាង​បានរស់នៅ​រាជធានី​ភ្នំពេញ​។ អ្នកនាង ណា​តា​សា មាន​មោទនភាព​ចំពោះ​សិល្បៈ​ច្នៃ​ម៉ូត​ដ៏​មាន​គុណភាព​របស់​អ្នកនាង ដោយ​ប្រើ​របស់របរ​ធ្វើ​ដោយ​ដៃ ១០០%​។ ម៉ូត​សំលៀកបំពាក់​ដ៏​ប្រណិត​របស់ អ្នកនាង ណា​តា​សា ត្រូវបាន​រំលេច​លើ​ឆាក​ដើរ​ម៉ូត នៅ​ពាសពេញ​ពិភពលោក រាប់​ចាប់ពី​ទីក្រុង​មី​ឡាន និង​ញូវយ៉ក ដល់ទី​ក្រុងប៉ារីស៍​។

លោក សេង សំ​រិ​ទ្ធិ​ស័​ក្ដ ជាជាង​កាត់​សំលៀកបំពាក់​ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ នៅពេល​លោក​សិក្សា​នៅ​សាលា Savile Row Academy នៅ​ទីក្រុង​ឡុង​ដ៍ ហើយ​បាន​ដុះខាត់​ទេពកោសល្យ​របស់ខ្លួន ក្រោម​ការបង្ហាត់​របស់​មេជាង​កាត់​សំលៀកបំពាក់​ដ៏​ចំណាន​នៃ Maurice Sedwell ។ បច្ចុប្បន្ន លោក​ជា​កម្លាំង​ជំរុញ​ការច្នៃប្រឌិត​ដ៏​សំខាន់ នៅ​ពីក្រោយ​យីហោ Asia Mode 1996 ដែលជា​ហាង​កាត់​សម្លៀកបំពាក់ នៅ​រាជធានី​ភ្នំពេញ​។ នៅ​ទីនោះ​ហើយ​ដែល​លោក នឹង​រចនា​ឈុត​ដែល​កាត់​ដោយ​ដៃ​ផ្ទាល់​យ៉ាង​វិចិត្រ ដល់​កូន​ក​ម្លោះ​ដែលមាន​សំណាង​។​

​សូម​រង់ចាំ​តាមដាន​បណ្តាញ​សង្គម​ផ្លូវការ​របស់​ក្រុមហ៊ុនស្រា​បៀរ ABC ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​។

​អំពី​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​

​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៤​។ ជំរុញ​ដោយ​គោលបំណង​បង្កើត​ភាពសប្បាយ​រីករាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទពិសោធ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ពិសា និង​អតិថិជន​ដែល​ត្រូវការ​ស្រា​បៀរ​ម៉ាក យីហោ​អន្តរជាតិ​គុណភាព​ខ្ពស់​ដូចជា​ស្រា​បៀរ Heineken© ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​។ ជាមួយនឹង​ការ​គ្របដណ្តប់​នៅ​ទូទាំងប្រទេស និង​ដោយមាន​រោងចក្រ​បច្ចេកវិទ្យា​ទំនើប​ស្ថិតនៅ​រាជធានី​ភ្នំពេញ​ក្រុមហ៊ុន​មាន​បុគ្គលិក ៧០០ នាក់ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ១២០,០០០ នាក់​នៅ​ទូទាំង​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​។ ប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មានបំណង “​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” ជាមួយនឹង​ការ​ផ្តោតលើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការទទួលខុសត្រូវ​ដែល​ស្ថិតនៅលើ​មាគ៌ា​ឆ្ពោះទៅកាន់​ពិភពលោក ដែលមាន​អ​ព្យា​ក្រិត​កាបូន​សូន្យ មាន​ភាពស្មើគ្នា និង​កាន់​តែមាន​សុខភាព​ល្អ​។ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក​។​

ABC Wedding Campaign: https://www.facebook.com/share/v/pEeTDYwMAvTAYi33/?mibextid=7TVuMX

​អំពី​ក្រុមហ៊ុនស្រា​បៀរ ABC

​ក្រុមហ៊ុនស្រា​បៀរ ABC បានកំណត់​ទេសភាព​ទីផ្សារ​ស្រា​បៀរ​កម្ពុជា​ឡើងវិញ ដោយ​ផ្តល់នូវ​បទពិសោធ​នៃ​ការ​ពិសា​ដ៏​ល្អ​ឯក​ទូទាំងប្រទេស​។ ស្រា​បៀរ ABC Extra Stout បានទទួល​តំណែង​ជា​ស្រា​បៀរ​លំដាប់ថ្នាក់​លេខ​មួយ​របស់​ប្រទេស​កម្ពុជា ខណៈ​ស្រា​បៀរ ABC Reserve ជា​ស្រា​បៀរ​រួមបញ្ចូល​នូវ​វី​ស្គី​ដ៏​ប្រណិត​ដំបូង​គេ​របស់​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម១០ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ១០ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម