ព័ត៌មានអន្ដរជាតិ
បាតុកម្មប្រឆាំងរដ្ឋប្រហារមីយ៉ាន់ម៉ានៅតែបន្តទោះមានការបង្ហូរឈាម
ក្រុមអ្នកតវ៉ាបានវិលត្រឡប់មកតាមដងផ្លូវក្នុងរដ្ឋធានី ណៃពិដោ របស់ប្រទេសមីយ៉ាន់ម៉ាវិញនៅថ្ងៃពុធទី១០ខែកុម្ភៈនេះ បន្ទាប់ពីមានបាតុកម្មបង្ហូរឈាមប្រឆាំងរដ្ឋប្រហារទម្លាក់មេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី។
នៅទីក្រុងណៃពិដោ បុគ្គលិករដ្ឋាភិបាលរាប់រយនាក់ បានដើរក្បួនគាំទ្រយុទ្ធនាការប្រឆាំងការមិនគោរពច្បាប់ស៊ីវិលដែលត្រូវបានចូលរួមដោយវេជ្ជបណ្ឌិត គ្រូបង្រៀននិងបុគ្គលិកផ្លូវដែករួមទាំងអ្នកផ្សេងទៀត។
អំពើហិង្សាបានផ្ទុះឡើងនៅថ្ងៃទី៤ នៃការតវ៉ាប្រឆាំងនឹងរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា។ កាលពីថ្ងៃទី៩ខែកុម្ភៈ ប៉ូលិសបានចាប់ផ្តើមបំបែកក្រុមបាតុករនៅទីក្រុង ណៃពិដោ ដោយប្រើទាំងគ្រាប់កាំភ្លើងជ័រនិងគ្រាប់ពិត។
ស្ត្រីម្នាក់ត្រូវបានគេបាញ់ចំក្បាលអំឡុងការតវ៉ា ហើយពេលនេះនាងកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យ។
ការបាញ់ដោយប៉ូលិសក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ប្រាំពីរនាក់រងរបួសខណៈម្នាក់ក្នុងចំណោមពួកគេ ត្រូវបានបាញ់ចំទ្រូងដោយគ្រាប់កាំភ្លើងពិត។ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុង ណៃពិដោ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មីយ៉ាន់ម៉ាចាប់ផ្តើមបង្ក្រាបបាតុកម្មហើយ មនុស្សជាង១០០នាក់ត្រូវចាប់ខ្លួននៅ Mandalay
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់