ព័ត៌មានជាតិ
សមាជិក៤៩៦រូប ត្រូវបាន CPP សម្រេចបញ្ចូលទៅក្នុងគណៈកម្មាធិការកណ្ដាលគណបក្ស
សមាជិកចំនួន៤៩៦រូបបន្ថែមទៀត ត្រូវបានគណបក្សប្រជាជនកម្ពុជា (CPP) សម្រេចបញ្ចូលទៅក្នុងគណៈកម្មាធិការកណ្តាលគណបក្ស ដែលការបន្ថែមសមាជិកថ្មីពេលនេះ ធ្វើឱ្យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កើនសមាជិកសរុបរហូតដល់ ១ ៣១២រូប។

ការបញ្ចូលសមាជិកថ្មីទៅក្នុងគណៈកម្មាធិការកណ្តាលនេះ គឺបន្ទាប់ពីការបោះឆ្នោត នាល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងនៅវិមាន៧មករា ក្រោមអធិបតិភាពសម្តេចចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិកគណៈកម្មាធិការកណ្ដាល ដែលទើបបញ្ចូលថ្មី បានសម្ដែងនូវការគោរពថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសមាជិក សមាជិកានៃអង្គមហាសន្និបាត វិសាមញ្ញទាំងមូល ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះរូបលោក និងសមាជិកសមាជិកាបន្ថែមទាំងជិត៥០០រូបនេះ។

លោក នេត្រ ភក្ត្រា លើកឡើងថា សេចក្តីទុកចិត្ត និងជំនឿជឿជាក់ ដែលមហាសន្និបាត ផ្តល់នេះ គឺជាការផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តម និងជាការផ្តល់ទំនួលខុសត្រូវដ៏សំខាន់មួយបន្ថែមទៀតដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែកដឹកនាំការងារគណបក្ស ការពារគណបក្ស ការពារសមិទ្ធិផលគណបក្ស បម្រើជាតិ និងប្រជាជន តាមស្មារតីនៃលក្ខន្តិកៈបក្ស និងសេចក្តីសម្រេចនានា ដោយអនុវត្តស្របតាមកម្មវិធីនយោបាយ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយទេពកោសល្យ គតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។
ក្រៅពីបោះឆ្នោតបញ្ចូលសមាជិកថ្មីបន្ថែមទៀតទៅក្នុងគណៈកម្មាធិការកណ្តាល មហាសន្និបាតវិសាមញ្ញលើកនេះ ក៏នឹងមានការបោះឆ្នោតជ្រើសរើសបន្ថែមអនុប្រធានគណបក្ស និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍មួយចំនួនទៀតផងដែរ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ