Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ យល់ព្រម​លក់​អាវុធ​ជាបន្ទាន់​ ទៅ​ឲ្យ​អ៊ីស្រាអែល

បានផុស

នៅ

រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានគេចវេសអំណាចសភា ដោយសម្រេចជាបន្ទាន់លើការលក់សព្វាវុធនិងគ្រាប់កាំភ្លើងក្នុងទំហំទឹកប្រាក់១០៦.៥លានដុល្លារឲ្យអ៊ីស្រាអែល ខណៈសង្រ្គាមរវាងទីក្រុងហ្ស៊េរុយសាឡិម ប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប កំពុងបន្តដោយឥតបង្ហាញសញ្ញាធូរស្រាល។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ពីការសម្រេចចិត្តរបស់ខ្លួន កាលពីថ្ងៃសៅរ៍ទី៩ខែធ្នូ ដោយនិយាយថា ខ្លួនបានជូនដំណឹងនេះ ដល់សភាមួយថ្ងៃមុន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក Antony Blinken សន្និដ្ឋានថា “ពិតជាមានភាពអាសន្នដែលតម្រូវឲ្យមានការលក់អាវុធជាបន្ទាន់ទៅឲ្យអ៊ីស្រាអែលមែន។ ការកំណត់គ្រាអាសន្ននេះ ត្រូវបានធ្វើឡើងក្នុងបរិបទនៃការការពារផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក”។

ការអនុម័តលើវិធីលក់អាវុធបែបនេះ កម្រនឹងឆ្លងផុតការត្រួតពិនិត្យរបស់រដ្ឋសភាណាស់ ហើយការអនុម័តត្រូវធ្វើឡើង ក្នុងករណីចាំបាច់បំផុត។ កិច្ច​ព្រម​ព្រៀង​លក់អាវុធជាមួយ​អ៊ីស្រាអែលនេះ ​រួម​បញ្ចូលទាំង​គ្រាប់រថក្រោះ​ផ្ទុះ​ខ្លាំង​ជិត ១៤០០០គ្រាប់ផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken (រូបថត៖ Getty Images)

ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក ប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់អ៊ីស្រាអែល ហើយវាមានសារៈសំខាន់បំផុត ចំពោះផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ក្នុងការជួយអ៊ីស្រាអែលដើម្បីអភិវឌ្ឍ និងរក្សានូវសមត្ថភាពស្វ័យការពារដ៏រឹងមាំ និងការត្រៀមខ្លួន។

ការអនុម័តជាបន្ទាន់នេះ កើតឡើងចំពេលរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន កំពុងតស៊ូដើម្បីទទួលបានភ្លើងខៀវពីសភាសម្រាប់ទឹកប្រាក់ ១០៦ពាន់លានដុល្លារ ដើម្បីចំណាយផ្នែកសន្តិសុខបន្ថែម ក្នុងនោះរួមមានទាំងទឹកប្រាក់១៤.៣ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែលផងដែរ។

(រូបថត៖ AFP)

កាលពីខែមុន សភាអាមេរិកបានអនុម័តវិក្ក័យមួយ ដែលនឹងផ្តល់ជំនួយចំនួន១៤.៥ពាន់លានដុល្លារ សម្រាប់ទីក្រុងហ្ស៊េរុយសាឡិម ប៉ុន្តែលោក បៃដិន ទទូចថា ការផ្តល់មូលនិធិសម្រាប់អ៊ីស្រាអែល និងអ៊ុយក្រែនត្រូវតែដើរទន្ទឹមគ្នា។

សូមបញ្ជាក់ជាថ្មី ប្រជាជនប៉ាឡេស្ទីនជិត ១៨០០០ នាក់ត្រូវបានសម្លាប់ និង ១.៩លាននាក់ត្រូវផ្លាស់ទីលំនៅ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងក្នុងខែតុលា។ ជម្លោះថ្មីនេះបានចាប់ផ្តើម នៅពេលក្រុមហាម៉ាស បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ទៅលើភូមិនានានៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដោយសម្លាប់មនុស្សប្រហែល១២០០នាក់ និងចាប់ចំណាប់ខ្មាំងរាប់រយនាក់ទៅតំបន់ហ្គាហ្សា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ UN៖ ប្រជាជននៅ ហ្គាហ្សា ពាក់កណ្តាល កំពុងដាច់ពោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម