សន្តិសុខសង្គម
បាញ់រះជាច្រើនគ្រាប់បណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួស
ជនសង្ស័យពីរនាក់បានធ្វើសកម្មភាពកាច់សោកម៉ូតូបានសម្រេច ហើយត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលប្រទះឃើញឈានដល់ការផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួស ចំណែកជនសង្ស័យ២នាក់នោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ យប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៣ នៅចំណុចផ្លូវលេខ ២៤៦ កែងផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
លោក ម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា ហេតុការណ៍នេះផ្តើមចេញពីជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាចាស់ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បានធ្វើសកម្មភាពកាច់សោកម៉ូតូជាក់ស្តែងក៏ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលក្រសួងកំពុងធ្វើការ ច្បាមនិងបានបើកការបង្រ្កាប ប៉ុន្តែជនសង្ស័យខាងលើក្នុងចំណោមគ្នា២នាក់មានម្នាក់កាន់កាំភ្លើងខ្លីម៉ាក (ប៉េរ៉ូតា- បង់មួយ )បានដកចេញពីចង្កេះបាញ់រះ(ចំនួនប្រហែល១០គ្រាប់)មកលើសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលបណ្ដាលឱ្យមានរបួសភ្លៅ (អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ)បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដើម្បីព្យាបាលរបួស។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងកាំភ្លើងខ្លី ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនទៅនាយកដ្ឋានដើម្បីសាកសួរបន្ត៕
អត្ថបទ៖ សុខា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ