Connect with us

បច្ចេកវិទ្យា

ក្រុមហ៊ុន ភីធីធី បដិសេធរឿងតំណលីង ដែលកំពុងវាយលុកពេញបណ្តាញទំនាក់ទំនងសង្គម

បានផុស

នៅ

តំណលីងដែលកំពុងវាយលុកពេញបណ្តាញទំនាក់ទំនងសង្គម ពុំមែនជាសាររបស់ក្រុមហ៊ុន ភីធីធី ឡើយ ហេតុនេះ ដើម្បីសុវត្ថិភាព សូមបងប្អូនកុំចុចលើតំណភ្ជាប់ណាមួយ ដែលមិនមានប្រភពច្បាស់លាស់ និងសូមកុំបំពេញនូវព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រុមហ៊ុន ភីធីធី កាលពីម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា ថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុកជាច្រើន ទទួលបានសារដូចៗគ្នាពីប្រភពក្លែងបន្លំធ្វើជាក្រុមហ៊ុន ភីធីធី ដោយផ្ញើសារបោកបញ្ឆោតថា ទទួលបានរង្វាន់ពីក្រុមហ៊ុន ក៏ដូចជាឱ្យចូលរួមលេងហ្គេមជាដើម។ ប្រការនេះ ជនអនាមិក អាចធ្វើឡើងក្នុងគោលបំណងមិនល្អប្រការណាមួយ ទាក់ទងនឹងបទល្មើសបច្ចេកវិទ្យា ដោយបន្លំទាញយកទិន្នន័យពីទូរសព្ទដៃជនរងគ្រោះ ដូចដែលធ្លាប់មានកន្លងមក។

ជុំវិញករណីនេះ ក្រុមហ៊ុនបញ្ជាក់បន្ថែមថា ក្រុមហ៊ុនពុំមានកម្មវិធីផ្តល់រង្វាន់ ឬលេងហ្គេមអ្វីឡើយ ហើយផេកផ្លូវការរបស់ក្រុមហ៊ុនផ្ទាល់ គឺ PTTOR Cambodia ចំណែកឯផេក ឬបណ្តាញសង្គមផ្សេងទៀត ក្រុមហ៊ុនមិនទទួលស្គាល់នោះឡើយ។

គួររំលឹកថា មនុស្សជាច្រើន បានក្លាយជាជនរងគ្រោះនៃបទល្មើសបច្ចេកវិទ្យាមិនដឹងខ្លួន ដោយសារតែការមិនសូវយល់ច្បាស់ទាក់ទងនឹង បច្ចេកវិទ្យា និងមិនដឹងពីរបៀបនៃការការពារសុវត្ថិភាពប្រព័ន្ធអនឡាញ។ ជាក់ស្តែង បច្ចុប្បន្នបទល្មើស​នៃ​បច្ចេកវិទ្យា កំពុង​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​ក្រោមរូបភាព​ផ្សេងៗគ្នា បង្កឲ្យអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ ពិបាកក្នុងការ​បែង​ចែក។ ដូចនេះ ដើម្បីការពារសន្តិសុខលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា គប្បីកុំចុចចូលលីងដែលមិនដឹងប្រភពច្បាស់ឱ្យសោះ៕

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ ណែនាំ​ឱ្យ​សមត្ថកិច្ចចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសង មួយ​កន្លែង ក្នុង​ខណ្ឌដូញពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា២០២៤ នឹងធ្វើឡើងពីថ្ងៃ ១៣-១៥ ខែធ្នូ នៅទ័ពអាកាសពោធិចិនតុង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ទ័ពអាកាសសិង្ហបុរី​​​បញ្ចេញ​យន្តហោះ​​ចម្បាំង​ពីរគ្រឿង​​ទៅអមយន្តហោះ​ដែល​គំរាម​បំផ្ទុះ​គ្រាប់បែក​

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រមុខមហាផ្ទៃ តែងតាំងលោក នុត សវនា ជាប្រធានពន្ធនាគារព្រៃស បន្ទាប់ពន្ធនាគារនេះផ្ទុះរឿងអ្នកជាប់ឃុំ ជប់លៀង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ចូលរួម​​បុណ្យសព​មេបញ្ជាការ​ជាន់ខ្ពស់​​ស្លាប់​ដោយសារ​​អ៊ីស្រាអែល​

Sokha Hotels

ព័ត៌មានពេញនិយម