Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកណាតូមួយប្រទេស បន្ទោសអាមេរិក ចំពោះការរារាំងដំណោះស្រាយសន្តិភាពនៅ ហ្គាហ្សា

បានផុស

នៅ

បន្ទាប់ពីសហរដ្ឋអាមេរិករារាំងសេចក្តីសម្រេច ដែលអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ភ្លាមៗនៅតំបន់ហ្គាហ្សា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានរិះគន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយបញ្ជាក់ថា ស្ថាប័ននេះ បានក្លាយអ្នកការពារអ៊ីស្រាអែលព្រោះតែឥទ្ធិពលរបស់ទីក្រុងវ៉ាស៊ីនតោន។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Erdogan បានសង្កត់ធ្ងន់ក្នុងសុន្ទរកថានៅឯព្រឹត្តិការណ៍ទិវាសិទ្ធិមនុស្សពិភពលោក ក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអាទិត្យទី១០ខែធ្នូថា “ដោយសារការវេតូរបស់សហរដ្ឋអាមេរិកនោះហើយ ទើបគ្មានសេចក្តីសម្រេចណាមួយកើតឡើង។ វាជារឿងចាំបាច់ណាស់ សម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវតែកែទម្រង់។

ដោយសម្តែងការខកចិត្តនៅ UNSC, លោក Erdogan និយាយថា “ថ្វីបើតួកគី ជាសម្ព័ន្ធមិត្តអង្គការណាតូរបស់សហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែយើងបានបាត់បង់ក្តីសង្ឃឹម និងការរំពឹងទុកចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទៅហើយ”។

លោកអះអាងថា ចាប់តាំងពីថ្ងៃទី៧ខែតុលាមក នៅពេលកងកម្លាំងការពារអ៊ីស្រាអែល (IDF) បើកការវាយប្រហារលើតំបន់ហ្គាហ្សា ដើម្បីសងសឹកទៅនឹងការវាយលុកដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលបានសម្លាប់មនុស្សយ៉ាងតិច១២០០នាក់, UNSC ដែលធ្លាប់តែមានបេសកកម្មបង្កើតសន្តិភាពពិភពលោកនោះ បែរប្រែក្លាយ​ជា​អ្នក​ការពារ​អ៊ីស្រាអែលទៅវិញ។ រដ្ឋបាលអ៊ីស្រាអែល ដែលមានការគាំទ្រឥតងាករេពីប្រទេសលោកខាងលិច កំពុងប្រព្រឹត្តអំពើឃោរឃៅ និងការសម្លាប់រង្គាលនៅហ្គាហ្សា។

 (រូបថត៖ AP)

យោងតាមក្រសួងសុខាភិបាលហ្គាហ្សា ចំនួនមនុស្សស្លាប់ដោយសារសកម្មភាពរបស់អ៊ីស្រាអែលក្នុងរយៈពេលពីរខែចុងក្រោយនេះ មានប្រមាណ ១៧,៧០០ នាក់ ខណៈ ៤៨,៨០០ នាក់ផ្សេងទៀតរងរបួស ។

បន្ទាប់ពីការដួលរលំនៃការផ្អាកបាញ់មនុស្សធម៌រយៈពេលមួយសប្តាហ៍ជាមួយក្រុមហាម៉ាស, អ៊ីស្រាអែលបានបន្តការវាយលុកយោធារបស់ខ្លួនជាថ្មី នៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី១ខែធ្នូ។

ក្រោយមក សហរដ្ឋអាមេរិកបានវេតូសេចក្តីសម្រេចរបស់ UNSC សម្រាប់បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់មួយកាលពីថ្ងៃសុក្រ ធ្វើឲ្យការបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាដែលមានសមាជិក ១៥ រូប ទទួលបានសំឡេងគាំទ្រ ១៣ ទល់នឹងសំឡេងប្រឆាំង ១ ចំណែកចក្រភពអង់គ្លេសអនុបវាទ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT 

ចុចអាន៖ កាតា ថា ឱកាសនៃបទឈប់បាញ់នៅហ្គាហ្សា កាន់តែខើចទៅៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១១ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១១ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម