ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាសព្រមានថា ចំណាប់ខ្មាំង នឹងគ្មានជីវិតចេញពីតំបន់ហ្គាហ្សា ឡើយ
កាលពីថ្ងៃអាទិត្យទី១០ខែធ្នូ ក្រុមហាម៉ាសបានព្រមានថា គ្មានចំណាប់ខ្មាំងណាម្នាក់នឹងមានជីវិតចាកចេញពីតំបន់ហ្គាហ្សាឡើយ លុះត្រាតែភាគីអ៊ីស្រាអែល ធ្វើតាមការទាមទាររបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ អ្នកនាំពាក្យក្រុមហាម៉ាសនិយាយថា អ៊ីស្រាអែលនឹងមិនទទួលបានអ្នកទោសរបស់ពួកគេទាំងនៅរស់ឡើយ បើគ្មានការដោះដូរនិងការចរចាដើម្បីបំពេញតាមលក្ខខណ្ឌ។
តាមការបញ្ជាក់ពីអ៊ីស្រាអែល, នៅតែមានចំណាប់ខ្មាំង១៣៧នាក់ទៀត កំពុងឃុំឃាំងក្នុងតំបន់ហ្គាហ្សា ខណៈក្រុមសកម្មជននិយាយថា ជនជាតិប៉ាឡេស្ទីនប្រហែល៧០០០នាក់ កំពុងស្ថិតនៅក្នុងគុកអ៊ីស្រាអែល។
ក្រុមហាម៉ាស បានបង្កជម្លោះថ្មីជាមួយនឹងការវាយប្រហារដ៏សាហាវបំផុតលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដោយពេលនោះបានសម្លាប់មនុស្សប្រហែល១២០០នាក់ ហើយចាប់ចំណាប់ខ្មាំងប្រហែល២៤០នាក់ ទៅតំបន់ហ្គាហ្សា។
អ៊ីស្រាអែល បានឆ្លើយតបជាមួយការវាយប្រហារមិនប្រណីដៃ ធ្វើឲ្យជ្រោយហ្គាហ្សាត្រូវខ្ទេចខ្ទីនិងសម្លាប់មនុស្សយ៉ាងតិច ១៧៩៩៧នាក់ ភាគច្រើនជាស្ត្រីនិងកុមារ។
ថ្វីបើអង្គការផ្តល់ជំនួយនានាព្រមានថា ទឹកដីនេះកំពុងស្ថិតនៅលើមាត់ជ្រោះនៃជំងឺឆ្លងនិងភាពអត់ឃ្លានក៏ដោយ ប៉ុន្តែប្រមុខអង្គការសហប្រជាជាតិ ហាក់ដូចមិនចេញសកម្មភាពណាមួយគួរឲ្យកត់សម្គាល់សោះ ជាមួយក្រុមប្រឹក្សាសន្តិសុខ លើការបង្កើតបទឈប់បាញ់។
ប្រមុខ UN លោក Tedros Adhanom Ghebreyesus និយាយថា “ប្រព័ន្ធសុខាភិបាលរបស់ ហ្គាហ្សា ជិតដួលរលំហើយ ដោយមានតែមន្ទីរពេទ្យចំនួន១៤ប៉ុណ្ណោះក្នុងចំណោមមន្ទីរពេទ្យ៣៦ ដែលអាចដំណើរការបាន”។
UN ប៉ាន់ប្រមាណថា ប្រជាជន១.៩លាននាក់ក្នុងចំណោម២.៤លាននាក់នៅហ្គាហ្សា ត្រូវផ្លាស់ទីលំនៅ ដោយប្រហែលពាក់កណ្តាលនៃពួកគេគឺជាកុមារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ សមាជិកណាតូមួយប្រទេស បន្ទោសអាមេរិក ចំពោះការរារាំងដំណោះស្រាយសន្តិភាពនៅ ហ្គាហ្សា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា