ព័ត៌មានជាតិ
ក្រសួងអប់រំប្រកាសដាក់ឱ្យអនុវត្តផែនការសកម្មភាពគោលនយោបាយស្តីពីគ្រូបង្រៀនឆ្នាំ ២០២៤-២០៣០
ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសដាក់ឱ្យអនុវត្ត “ផែនការសកម្មភាពគោលនយោបាយ ស្តីពីគ្រូបង្រៀនឆ្នាំ ២០២៤-២០៣០” ដើម្បីឱ្យគ្រូបង្រៀនក្លាយជាអ្នកផលិតចំណេះដឹង អ្នកអនុវត្តពិតប្រាកដនៅកម្រិតសាលារៀន
និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ។

ថ្លែងក្នុងពិធី “ផែនការសកម្មភាព គោលនយោបាយ ស្តីពីគ្រូបង្រៀនឆ្នាំ ២០២៤-២០៣០” កាលពីចុងសប្តាហ៍នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ
និងថ្លែងអំណរគុណដល់ក្រុមការងារ គណៈកម្មការអភិវឌ្ឍគ្រូបង្រៀន និងដៃគូពាក់ព័ន្ធ ជាពិសេសអង្គការយូនីសេហ្វ
តាមរយៈមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍវិស័យអប់រំ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ ថវិកា
និងបច្ចេកទេសក្នុងការជួយរៀបចំផែនការសកម្មភាព និងការចូលរួមអនុវត្តផែនការសកម្មភាពគោលនយោបាយស្តីពីគ្រូបង្រៀនជាច្រើនឆ្នាំមកនេះ និងសម្រេចបានលទ្ធផលជាច្រើន។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា នៅក្នុងដំណាក់កាលពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ក្រសួងនឹងបន្តការយកចិត្តទុកដាក់លើគ្រូបង្រៀនដោយចាត់ទុកថាគ្រូបង្រៀននៅកម្ពុជានឹងត្រូវទទួលបានការជឿទុកចិត្ត និងការទទួលស្គាល់ថា ជា “អ្នកផលិតចំណេះដឹង អ្នកអនុវត្តពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ”។ លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រសួងនឹងបន្តធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូដោយផ្ដោតលើចំណុចសំខាន់ៗដូចជា៖ (១)ការកែលម្អកម្មវិធីបណ្តុះបណ្តាល និងវិក្រឹតការគ្រូ, (២)ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែកខ្លឹមសារមេរៀន,គរុកោសល្យ និងវិធីសាស្ត្របង្រៀនសម្បូរបែបនិងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន,(៣)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្របតាមបច្ចេកវិទ្យាថ្មីៗ បណ្ណាល័យ និងសម្ភារឧបទេសទំនើបសម្បូរបែប, (៤)ការអភិវឌ្ឍភាពជាអ្នកដឹកនាំនិងគ្រប់គ្រង,(៥)ការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្ដកម្មវិធីសិក្សាគរុកោសល្យ, និង(៦)ការធានាគុណភាពនៃការបណ្តុះបណ្តាល។

គួរបញ្ជាក់ថា ផែនការសកម្មភាពគោលនយោបាយ ស្តីពីគ្រូបង្រៀនសម្រាប់ឆ្នាំ២០២៤-២០៣០ គឺជាឯកសារដ៏សំខាន់មួយសម្រាប់ការចូលរួមគាំទ្រក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត
ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព និងបរិយាបន្ន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ