Connect with us

នយោបាយ

CPP ណែនាំសាខាបក្សទាំងអស់ខិតខំអនុវត្តឱ្យបានជោគជ័យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភា ខាងមុខ

បានផុស

នៅ

មហាសន្និបាតគណបក្សប្រជាជនកម្ពុជា បានណែនាំដល់គណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវខិតខំអនុវត្តឱ្យបានជោគជ័យនូវផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ ដើម្បីការដឹកនាំរបស់គណបក្សទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល បានសម្រេចកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដំបូងគេ ដែលបានសម្រេចចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតព្រឹទ្ធសភានេះ ហើយត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៣។

គណបក្សប្រជាជនកម្ពុជា បានសម្រេចដាក់បេក្ខជនឈរឈ្មោះទាំង ៨មណ្ឌលភូមិភាគទូទាំងប្រទេស ដោយក្នុងនោះ ​មានបេក្ខជនឈរឈ្មោះសរុបចំនួន ១១៦រូប (ស្រី២២រូប) ខណៈសម្ដេចតេជោ ហ៊ុន សែន បានឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ នៅមណ្ឌលភូមិភាគទី៣ ខេត្តកណ្ដាល។

ដើម្បីឈានទៅទទួលបានភាពជោគជ័យក្នុងការបោះឆ្នោតព្រឹទ្ធសភា ខាងមុខឆាប់ៗនេះ គណបក្សប្រជាជនកម្ពុជា​ តាម រយៈសេចក្ដីសម្រេចចិត្តរបស់ខ្លួនក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ហើយត្រូវបានបិទបញ្ចប់​ នារសៀលថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២៣​ បានណែនាំដូច្នេះថា៖ «គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ត្រូវខិតខំអនុវត្តឱ្យបានល្អប្រសើរនូវសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការដឹកនាំរបស់គណបក្សទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។

មហាសន្និបាត ក៏បានណែនាំឱ្យផ្ដោតការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតដល់ការកសាង និងពង្រឹងគណបក្សឱ្យកាន់តែរឹងមាំ និងស្អាតស្អំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដោយមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ផ្សារភ្ជាប់ជាមួយប្រជាជន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ជាពិសេសការពង្រឹងគណៈកម្មាធិការនៃគណបក្សរាជធានី-ខេត្ត និងក្រសួង-ស្ថាប័ន ដើម្បីធានាដល់ការពង្រឹងរាល់អង្គការមូលដ្ឋានរបស់គណបក្ស និងការកសាងជួរមន្ត្រីនៅគ្រប់ថ្នាក់ ប្រកបដោយគុណធម៌ និងសមត្ថភាព។

បន្ថែមពីនេះ មហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ទិសទី បន្តរួមសាមគ្គីគ្នាជាធ្លុងមួយនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីថែរក្សាសន្តិភាព ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើតសមិទ្ធផលធំៗថ្មីៗទៀត ក្នុងមាតុភូមិកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣១ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣៦ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៤០ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម