Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky នឹងទៅជួបលោក Biden ក្រោយ អាមេរិក ប្រកាសលក់​អាវុធឲ្យ អ៊ីស្រាអែល និងជិតអស់លុយជួយ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងជួបពិភាក្សាគ្នានៅសេតវិមាននាថ្ងៃអង្គារ ទី១២ ខែធ្នូ ស្របពេលដែលសភាអាមេរិកកាលពីពេលថ្មីៗនេះប្រកាសជិតអស់លុយជួយដល់អ៊ុយក្រែន និងយល់ព្រមលក់អាវុធជាបន្ទាន់ទៅឲ្យអ៊ីស្រាអែល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “ដំណើរទស្សនកិច្ចនៅពេលនេះ គឺដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដែលមិនអាចខ្វះបានរបស់សហរដ្ឋអាមេរិកក្នុងកិច្ចគាំទ្រដល់ប្រជាជនអ៊ុយក្រែន ស្របពេលដែលរដ្ឋាភិបាលទីក្រុងកៀវកំពុងតែការពារខ្លួនប្រឆាំងនឹងសង្គ្រាមលុកលុយដ៏ឃោរឃៅរបស់រុស្ស៊ី” ។

សេចក្ដីថ្លែងការណ៍បានបញ្ជាក់ទៀតថា “ស្របពេលដែលរុស្ស៊ីនៅតែបង្កើនការវាយប្រហារដោយគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងអ៊ុយក្រែន ដូច្នេះក្នុងជំនួបនាពេលនេះ មេដឹកនាំទាំងពីរក៏នឹងពិភាក្សាអំពីតម្រូវការបន្ទាន់របស់អ៊ុយក្រែន ក៏ដូចជាសារៈសំខាន់នៃការដុតដៃដុតជើងគាំទ្ររបស់សហរដ្ឋអាមេរិកផងដែរ” ។

ចំណែកក្រុមអ្នកវិភាគបែរជាមើលឃើញដំណើរទស្សនកិច្ចរបស់លោក Zelensky នៅពេលនេះថាជាសញ្ញានៃការព្រួយបារម្ភរបស់រដ្ឋាភិបាលទីក្រុងកៀវ បន្ទាប់ពីប្រធានការិយាល័យគ្រប់គ្រងថវិការបស់សេតវិមាន (OMB) លោកស្រី Shalanda Young បានបញ្ជាក់ច្បាស់ៗថា “ប្រសិនបើសភាមិនមានសកម្មភាពអ្វីទេនោះ នៅចុងឆ្នាំនេះ រដ្ឋបាលអាមេរិកនឹងអស់ថវិកាក្នុងការទិញសព្វាវុធ និងឧបករណ៍បន្ថែមទៀតសម្រាប់ជួយទៅដល់អ៊ុយក្រែន ហើយអាមេរិកខ្លួនឯងក៏អស់អាវុធក្នុងស្តុកយោធាផងដែរ” ។

ទន្ទឹមនោះ ក្ដីកង្វល់នេះក៏កើតមានឡើង ស្របពេលដែលអាមេរិកបានសម្រេចជាបន្ទាន់លើការលក់សព្វាវុធ និងគ្រាប់កាំភ្លើងក្នុងទំហំទឹកប្រាក់ ១០៦.៥ លានដុល្លារឲ្យប្រទេសអ៊ីស្រាអែល ខណៈសង្គ្រាមរវាងកងកម្លាំងរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ជាមួយនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាកំពុងបន្តបែកផ្កាភ្លើង និងមិនមានសញ្ញាធូរស្រាលណាមួយផងដែរ ។

គួរបញ្ជាក់ថា ក្នុងអំឡុងសម័យសង្គ្រាម លោក Biden បានស្នើសុំសភានូវកញ្ចប់ថវិកាចំនួន ១១០ ពាន់លានដុល្លារ ដោយក្នុងនោះ ៦១.៤ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែលដែលសុទ្ធសឹងតែកំពុងជាប់ដៃធ្វើសង្គ្រាម រួមជាមួយនឹងអាទិភាពសន្តិសុខជាតិផ្សេងទៀតផងដែរ ។ ប៉ុន្តែ​ទោះជាយ៉ាងណា សំណើ​នេះ​ត្រូវ​ជាប់គាំង និងស្ថិត​ក្នុង​ការ​ជជែកវែកញែក​ជុំវិញ​គោលនយោបាយ​អន្តោប្រវេសន៍ និង​សន្តិសុខ​ព្រំដែន​របស់​អាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ អាមេរិក​ យល់ព្រម​លក់​អាវុធ​ជាបន្ទាន់​ ទៅ​ឲ្យ​អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម១២ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ២០ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម