ព័ត៌មានអន្ដរជាតិ
TikTok វិនិយោគ ១.៥ ពាន់លានដុល្លារក្នុងក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ ឥណ្ឌូណេស៊ី
ក្រុមហ៊ុន TikTok វិនិយោគលុយជាង ១.៥ ពាន់លានដុល្លារក្នុងលក្ខខណ្ឌយូរអង្វែងចូលទៅកាន់កាប់ភាគហ៊ុនអង្គភាពពាណិជ្ជកម្មអេឡិចត្រូនិច្ចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី PT GoTo Gojek Tokopedia ។
កិច្ចព្រមព្រៀងនេះកើតឡើង បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីកាលពីខែតុលា បានហាមឃាត់ការទិញទំនិញតាមអនឡាញនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីការពារពាណិជ្ជករតូចៗ និងទិន្នន័យរបស់អ្នកប្រើប្រាស់ ដោយបង្ខំឲ្យ TikTok បិទសេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិក TikTok Shop របស់ខ្លួន ។
នៅក្រោមកិច្ចព្រមព្រៀងនេះ TikTok នឹងទិញភាគហ៊ុននៃបណ្ដាញ PT Tokopedia របស់ក្រុមហ៊ុន GoTo ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូណេស៊ីប្រមាណ ៧៥.០១ ភាគរយក្នុងតម្លៃ ៨៤០ លានដុល្លារ ។
គួរឲ្យដឹងថា ប្រជាជនឥណ្ឌូណេស៊ីជាង ២៧០ លាននាក់ ជាអ្នកសកម្មប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយ TikTok មានអ្នកប្រើប្រាស់រហូតដល់ ១២៥ លាននាក់នៅក្នុងប្រទេស ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា