Connect with us

កីឡា

ពេលនេះ៦ប្រទេសបានដាក់ពាក្យធ្វើ​ជា​ម្ចាស់​ផ្ទះបាល់ទាត់នារីពិភពលោកឆ្នាំ២០២៧

បានផុស

នៅ

ត្រឹមថ្ងៃទី៨​​ ខែធ្នូ បានដល់ថ្ងៃផុតកំណត់សម្រាប់ការដាក់សំណើដេញថ្លៃធ្វើជាម្ចាស់ផ្ទះ​រៀប​ចំ​ការប្រកួតបាល់ទាត់ជើង​ឯក​នារីពិភពលោក ឆ្នាំ២០២៧ (FIFA Women’s World Cup 2027)​ដោយមាន​​ប្រទេសចំនួន៦​បានដាក់សំណើរដើម្បីប្រជែងសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត FIFA Women’s World Cup នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដេញថ្លៃធ្វើជាម្ចាស់សហម្ចាស់​ផ្ទះ​ចំនួន២ និង​ការដេញថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​តែម្នាក់ឯង​មាន​១។ ប្រទេសប្រេស៊ីល ដែលពីមុនធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក ផ្នែកបុរស ក្នុងឆ្នាំ១៩៥០ និងឆ្នាំ២០១៤ មានបំណងក្លាយជាប្រទេសនៅអាមេរិកខាងត្បូងដំបូងគេដែលរៀបចំការប្រកួតស្ត្រី។ ពួកគេ​បាន​ក្លាយ​ជា​គូ​ប្រជែង​សហរដ្ឋអាមេរិក ពីការធ្វើជាម្ចាស់ផ្ទះជាលើកទី៣ ក្នុងចំណោមការប្រកួតបាល់ទាត់ពិភពលោក ចំនួន១០លើក គិតទាំងឆ្នាំ២០២៧។

សហរដ្ឋអាមេរិក មានគោលបំណងចម្លងភាពជោគជ័យពី​ការប្រកួតបាល់ទាត់ពិភពលោកបុរស ឆ្នាំ២០២៦ ​ដើម្បី​​សហការ​ជាមួយប្រទេសម៉ិកស៊ិក​ដើម្បី​ដេញ​ថ្លៃ និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធពីព្រឹត្តិការណ៍​កីឡាដ៏សំខាន់បំផុតរបស់ទ្វីបក្នុងទសវត្សរ៍នេះ។ អាមេរិក​ធ្លាប់ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ១៩៩៣ និង២០០៣ ដោយព្យាយាមបំបែក​កំណត់​ត្រា​របស់​ប្រទេសចិន​ដែលធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ១៩៩១ និង២០០៧។

ដោយឡែក នៅ​តំបន់​អឺរ៉ុប​ក៏​ស្វះ​ស្វែងរកការរៀបចំ​បាល់ទាត់​នារី​ World Cup ជា​លើកទី៣​ដែរ​ បន្ទាប់ពី​ប្រទេសបារាំង​ធ្លាប់​ធ្វើ​​ឆ្នាំ២០១៩ និងស៊ុយអែត ធ្វើ​នៅឆ្នាំ១៩៩៥។ លើកនេះ ប្រទេស​អាល្លឺម៉ង់ ​បែលហ្ស៊ិក និង​ហុល្លង់​បាន​ចាប់ដៃ​គ្នា​ដើម្បី​ប្រជែង​ជា​មួយប្រេស៊ីល និង​សហរដ្ឋ​អាមេរិក-ម៉ិកស៊ិក​។

ការសម្រេចចិត្តថា ប្រទេស​ណា​ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ស្ត្រីលើកទី១០ ឆ្នាំ​២០២៧​ នឹងត្រូវប្រកាសនៅខែឧសភាឆ្នាំ​២០២៤​ តាមរយៈការបោះឆ្នោតបើកចំហនៅមហាសន្និបាតរបស់ FIFA ក្នុង​ទីក្រុងបាងកក ប្រទេសថៃ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Insidethegames

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម