ព័ត៌មានជាតិ
ស្ងាត់ៗក្រុមហ៊ុនសាប៊ូ អូកា បើកបង្ហាញផលិតផលថ្មី ធ្វើឲ្យកក្រើកកោះពេជ្រ
ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បានកន្លងផុតទៅថ្មីប្រកបដោយបរិយាកាសសប្បាយរីករាយ ដែលមានបងប្អូនគ្រប់ទិសទីដើរទស្សនាកំសាន្តរាប់សិបម៉ឺននាក់។ ងាកទៅមើលពិព័រណ៍កោះពេជ្រឯណោះវិញ សង្កេតឃើញថា ស្តង់ផលិតផល សាប៊ូ អូកា បានរៀបចំរចនាស្តង់របស់ខ្លួនប្លែកជាងគេ លេចធ្លោជាងគេ ក្នុងចំណោមស្តង់ផលិតផលរាប់រយផ្សេងទៀត អ្វីទាំងនោះគឺជាការដាក់បង្ហាញផលិតផលថ្មី រូបមន្តថ្មី បច្ចេកវិទ្យាទំនើបចុងក្រោយ មានគុណភាពស្តង់ដារជប៉ុន ក្លិនក្រអូបជាប់បាន365ថ្ងៃ ដែលទទួលស្គាល់គុណភាពផលិតផលកម្រិត ISO, GMP, និង HALAL ពីមន្ទីរពិសោធន៍ជប៉ុន ។

លោក សាំង សុខចំរើន ប្រធានគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុនសាប៊ូ អូកា មានប្រសាសន៍ថា ដោយមើលឃើញថា ពិធីបុណ្យអុំទូកនេះ បានខកខានធ្វើអស់រយះពេលជាច្រើនឆ្នាំមកហើយ ដោយសារជំងឺកូវីដ១៩ ឆ្នាំនេះយើងខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលគណះកម្មាធិការរៀបចំបុណ្យជាតិ បានរៀបចំព្រឹត្តិការបុណ្យអុំទូកនេះសារជាថ្មី។ ក្រុមហ៊ុនសាប៊ូ អូកា បានចំណាយថវិកាផ្ទាល់ខ្លួនបង្កើតព្រឹត្តិការណ៍ពិព័រណ៍ ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយបន្ថែមក្នុងពិធីបុណ្យអុំទូកនោះ គឺមានគោលបំណង២ធំៗ

ទីមួយ គឺចូលរួមគាំទ្រ និងជំរុញការផ្សព្វផ្សាយព្រះរាជពិធីបុណ្យអុំទូករបស់យើង ឲ្យកាន់តែទូលំទូលាយដល់ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យបានដឹងបានស្គាល់អំពីពិធីបុណ្យជាតិរបស់យើង ដែលផ្សារភ្ជាប់វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិដ៏សំខាន់របស់យើង ។

ទីពីរ គឺដើម្បីដាក់បង្ហាញផលិតផលថ្មី រូបមន្តថ្មី បច្ចេកវិទ្យាទំនើបចុងក្រោយ ដោយបានឆ្លងកាត់មន្ទីរពិសោធន៍ជប៉ុន និងបានទទួលស្គាល់គុណភាពផលិតផលកម្រិត ISO, GMP, និង HALAL ដែលជាផលិតផលសាប៊ូទឹកបោកសម្លៀកបំពាក់ គុណភាពស្តង់ដារជប៉ុន ក្លិនក្រអូបជាប់បាន365ថ្ងៃ មានសុវត្ថិភាព សន្សំសំចៃខ្ពស់ សម្រិតសម្រាំងយ៉ាងពិសេសសម្រាប់ប្រជាជនកម្ពុជាយើង ហើយនេះគឺជា មោទនះភាពថ្មីមួយ ដែលសហគ្រិនខ្មែរយើងអាចធ្វើបាន ដោយមិនមានផលិតផលបោកគក់ក្នុងស្រុកណា អាចធ្វើបានដូចសាប៊ូ អូកា នៅឡើយទេ៕











-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់