Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន កោះហៅប្រេសិតចិន មកតវ៉ា ហើយថែម ចង់បណ្តេញចេញពីប្រទេសទៀតផង ដោយសាររឿងសមុទ្រចិនខាងត្បូង 

បានផុស

នៅ

នៅថ្ងៃចន្ទទី១១ខែធ្នូ ហ្វីលីពីន បានកោះហៅបេសកជនរបស់ចិន ហើយពិចារណាអំពីលទ្ធភាពនៃការបណ្តេញចេញពីប្រទេស បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដ៏តានតឹងបំផុតរវាងនាវារបស់ប្រទេសទាំង២ នៅឯថ្មប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូដែលបញ្ចេញដោយឆ្មាំសមុទ្រហ្វីលីពីន បានបង្ហាញឲ្យឃើញនាវាចិនបាញ់កាណុងទឹកដាក់នាវាហ្វីលីពីន អំឡុងពេលបេសកកម្មចំនួនពីរដាច់ដោយឡែកពីគ្នា។ ហេតុការណ៍មួយបានកើតឡើងចំពោះអ្នកនេសាទនៅថ្មប៉ប្រះទឹក Scarborough កាលពីថ្ងៃសៅរ៍ និងនៅមូលដ្ឋានតូចមួយក្បែរថ្មប៉ប្រះទឹក Second Thomas កាលពីថ្ងៃអាទិត្យ ហើយក៏មានការប៉ះទង្គិចគ្នាផងដែរ រវាងនាវាហ្វីលីពីន និងចិននៅឯទីនោះ។

អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន លោកស្រី Teresita Daza បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃចន្ទថា ការតវ៉ាផ្នែកការទូតត្រូវបានធ្វើឡើង ហើយឯកអគ្គរដ្ឋទូតចិន ក៏ត្រូវបានកោះហៅផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន លោកស្រី Teresita Daza (រូបថត៖ DFA-OPCD)

លោកស្រី Daza និយាយថា ការបណ្តេញឯកអគ្គរដ្ឋទូតចិនឈ្មោះ Huang Xilian ចេញពីប្រទេសហ្វីលីពីន ក៏ជារឿងដែលកំពុងស្ថិតក្នុងការពិចារណាយ៉ាងហ្មត់ចត់ផងដែរ។

ស្របពេលជាមួយគ្នានោះ លោក Jonathan Malaya ជំនួយការអគ្គនាយកក្រុមប្រឹក្សាសន្តិសុខជាតិបានប្រាប់អ្នកយកព័ត៌មានថា សកម្មភាពបើកនាវាបុកនិងការបាញរបស់ចិន ក៏ដូចជាការប្រើប្រាស់ឧបករណ៍បាញ់សំឡេងចម្ងាយឆ្ងាយ គឺជាការប្រើប្រាស់យុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរបំផុត។

(រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ ឆ្មាំសមុទ្រចិននិយាយថា នាវាផ្គត់ផ្គង់ហ្វីលីពីនមួយគ្រឿង បានបុកនាវារបស់ខ្លួនដោយចេតនា ទាំងមិនអើពើនឹងការព្រមាន។

សូមបញ្ជាក់ជាថ្មី ប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង រួមទាំងដែនទឹក និងកោះនៅជិតដីគោកនៃប្រទេសជិតខាងរបស់ខ្លួន ហើយព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលថា ការអះអាងរបស់ខ្លួនគឺមិនមានមូលដ្ឋានផ្លូវច្បាប់ទាល់តែសោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ សង្គ្រាមពាក្យសម្តីចិន-ហ្វីលីពីន លើហេតុការណ៍នៅសមុទ្រចិនខាងត្បូង កំពុងបង្កើនហានិភ័យជម្លោះប្រដាប់អាវុធ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម