ព័ត៌មានជាតិ
មន្ត្រីក្រសួងអប់រំ ជំរុញយុវជនខំសិក្សាភាសាបរទេស ដើម្បីដើរទាន់និន្នាការពិភពលោក
អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យយុវជនខិតខំសិក្សាភាសាបរទេសបន្ថែម ដើម្បីឆ្លើយតបទៅនឹងការរីកចំរើនសេដ្ឋកិច្ចជាតិ ក៏ដូចជាដើរឱ្យទាន់និន្នាការរបស់ពិភពលោកនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអបរំ យុវជន និងកីឡា មានប្រសាសន៍នៅថ្ងៃទី១១ ខែធ្នូនេះថា ក្រសួងអប់រំបានជំរុញឱ្យសិស្សរៀនភាសាបរទេសដើម្បីងាយស្រួលក្នុងទំនាក់ទំនងជាមួយវិនិយោគិនបរទេស ដែលមកវិនិយោគនៅកម្ពុជា ខណៈបច្ចុប្បន្ននៅក្នុងវិទ្យាល័យ និងសាកលវិទ្យាល័យ ពិសេសនៅវិទ្យាស្ថានភាសាបរទេស មានការសិក្សាភាសាចម្រុះរួមមានភាសា អង់គ្លេស បារាំង ជប៉ុន កូរ៉េ ចិន ដែលសិស្សអាចដាក់ពាក្យរៀនទៅតាមចំណង់ចំណូលចិត្ត។ ក្រៅពីនេះនៅតាមគ្រឹះស្ថានសិក្សាឯកជន និងមជ្ឈមណ្ឌលរបស់ស្ថានទួតមួយចំនួន ក៏មានបង្រៀនភាសាបរទេសផងដែរ។

យ៉ាងណាក៏ដោយ លោកស្រី ទទួលស្គាល់ថា បច្ចុប្បន្នមានយុវជនជាច្រើនបានងាកមកចាប់អារម្មណ៍សិក្សាភាសាបរទេសដោយសារមានកក្តាជាច្រើន ក្នុងនោះរួមមាន សាកលភាវូបនីយកម្មអាចផ្សារភ្ជាប់ និងទទួលបាននូវទំនាក់ទំនង ឬព័ត៌មាន ការទស្សនាភាពយន្ត ចំរៀង និងសិល្បៈនានាតាមប្រព័ន្ធអនឡាញ មានភាពងាយស្រួល និងច្រើនជាងមុន និងអានឯកសារផ្សេងៗនៅលើពិភពលោក អាចធ្វើឱ្យសិស្សទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម។

លោកស្រី ឃួន វិច្ឆិកា បានបន្តថា លើសពីនេះទៀតឱកាសការងារក៏ដូចជាការរីកចម្រើនរបស់អាជីវកម្មរបស់ខ្លួននៅពេលអនាគត ដោយសារបច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាពពេញលេញទើបបណ្តាឱ្យវិនិយោគិនបរទេសមកពីប្រទេសជិតខាង បណ្តាប្រទេសអឺរ៉ុប និងអាមេរិក ព្រមទាំងប្រទេសនានាជាច្រើនទៀតនៅលើពិភពលោកមកវិនិយោគ ដែលមានតម្រូវការរៀនភាសាបរទេស។

លោកស្រី បានបន្ថែមថា ក្រៅពីនេះយុវជនដែលមានបំណងចង់ចេញទៅសិក្សានៅក្រៅប្រទេស បានរៀនភាសាបរទេស។ ជាងនេះទៀត ការចេះភាសាកាន់តែច្រើន អាចធ្វើឱ្យយុវជនទទួលបានូវចំណេះជំនាញច្រើន និងជំរុញឱ្យសិស្សមានបំណិនក្នុងការដោះស្រាយបញ្ហា និងការចងចាំមានភាពប្រសើរជាងមុន និងកើនឡើងផងដែរ អាចឈ្វេងយល់ពីប្រទេសជិតខាង និងនៅលើពិភពលោក ស្របតាមនិន្នាការការអប់រំពិភពលោក ភាពជាពលរដ្ឋសាកលដែលប្រជាពលរដ្ឋពលរដ្ឋប្រទេសនីមួយៗអាចឈ្វេងយល់ពីគ្នាទៅវិញទៅមក ពីភាពខុសគ្នាភាពចម្រុះនៅក្នុងសង្គមដែលអាចធ្វើឱ្យគាត់អាចចេះបត់បែន និងរស់នៅនៅក្នុងសង្គមបានល្អប្រសើរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់