ព័ត៌មានអន្ដរជាតិ
មេធំក្រុមហ៊ុន ណាហ្គា ទទួលមរណភាពក្នុងវ័យ ៧៥ ឆ្នាំ ខណៈកូនប្រុសនឹងឡើងកាន់តំណែងជំនួសឪពុក
មហាសេដ្ឋីកាស៊ីណូលោក Chen Lip Keong ដែលជាស្ថាបនិកក្រុមហ៊ុន NagaCorp បានទទួលមរណភាពនៅក្នុងវ័យ ៧៥ ឆ្នាំលើទឹកដីសហរដ្ឋអាមេរិក ដោយសារតែជំងឺ ។
យោងតាមកាសែតចិន Nanyang Siang Pau បានរាយការណ៍ថា លោក Chen Lip Keong ធ្លាប់កើតជំងឺដាច់សរសៃឈាមខួរក្បាលកាលពីជាង ១០ ឆ្នាំមុន ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា មរណភាពរបស់លោកជាប់ទាក់ទងនឹងជំងឺមួយនេះឬក៏យ៉ាងណានោះទេ ។
ទន្ទឹមនោះ ក្រោយមរណភាពរបស់ថៅកែកាស៊ីណូរូបនេះហើយ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន NagaCorp បានប្រកាសតែងតាំងកូនប្រុសគឺលោក Chen Yiy Fon ឲ្យក្លាយជាប្រធានប្រតិបត្តិថ្មីជំនួសឪពុក ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ តទៅ ។
យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forb បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លោក Chen Lip Keong ឈរនៅលំដាប់ទី ៥០ ក្នុងបញ្ជីអ្នកមានបំផុតរបស់ពិភពលោក និងជាអ្នកបំផុតលំដាប់ទី ៧ ក្នុងប្រទេសម៉ាឡេស៊ី ដោយមានទ្រព្យសម្បតិ្តសុទ្ធចំនួន ២.៨ ពាន់លានដុល្លារ ។
ចំណែកពាក់ព័ន្ធនឹងកាស៊ីណូណាហ្គានៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ ក្រុមហ៊ុន NagaCorp ទទួលបានអាជ្ញាប័ណ្ណបើកកាស៊ីណូរហូតដល់ឆ្នាំ ២០៦៥ ហើយមានសិទ្ធផ្ដាច់មុខសម្រាប់ដំណើរការកាស៊ីណូក្នុងក្នុងរាជធានីភ្នំពេញ រហូតដល់ឆ្នាំ ២០៤៥ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Edge Malaysia
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា