ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងបើកសម័យប្រជុំពិសេសស្តីពីស្ថានភាព មីយ៉ាន់ម៉ា
ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (HRC) បាននិយាយថា ខ្លួននឹងរៀបចំសម័យប្រជុំពិសេសមួយស្តីពីប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសុក្រនេះ ស្របពេលការិយាល័យអង្គការសហប្រជាជាតិមួយនេះ បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើអំពើហិង្សាដោយកងកម្លាំងសន្តិសុខប្រឆាំងនឹងក្រុមបាតុករ។
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនិងអ្នកសម្របសម្រួលផ្នែកមនុស្សធម៌ក្នុងប្រទេសមីយ៉ាន់ម៉ាលោក Ola Almgren បាននិយាយថា “ខ្ញុំសូមអំពាវនាវឲ្យកងកម្លាំងសន្តិសុខ គោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន រួមទាំងសិទ្ធិក្នុងការប្រមូលផ្តុំដោយសន្តិវិធីនិងសេរីភាពក្នុងការបញ្ចេញមតិផងដែរ”។
លោកបានកត់សម្គាល់ថា“ ការប្រើប្រាស់កម្លាំងមិនសមាមាត្រទៅលើបាតុករ គឺមិនអាចទទួលយកបានទេ”។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យ HRC លោក Roland Gomez បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតរបស់ UN នៅទីក្រុងហ្សឺណែវថា “សម័យប្រជុំនេះកំពុងត្រូវបានរៀបចំឡើងបន្ទាប់ពីមានសំណើដែលដាក់ដោយចក្រភពអង់គ្លេសនិងសហគមន៍អ៊ឺរ៉ុប”។
លោក Gomez បាននិយាយថា វាគ្មិនភាគច្រើននឹងចូលរួមហើយយើងក៏រំពឹងថា នឹងទទួលបានពង្រាងសេចក្តីសម្រេចមួយមុនកិច្ចប្រជុំនៅថ្ងៃសុក្រផងដែរ។
លោក Gomez និយាយថា សម័យប្រជុំបន្ទាប់របស់ HRC នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ខែកុម្ភៈដល់ថ្ងៃទី២៣ខែមីនា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ