Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាតាយ៉ា បើកលក់សារធាតុញៀនបញ្ចូលក្នុងប៉េងប៉ោង យ៉ាងរំភើយ

បានផុស

នៅ

សារធាតុញៀនបញ្ចូលក្នុងប៉េងប៉ោង​ខុសច្បាប់ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ដាក់​លក់​យ៉ាងបើកចំហ​នៅ​ហាង​លក់​កញ្ឆា​មួយ​កន្លែង​នៅ​ផ្លូវ​ Walking Street ​ក្នុងទី​ក្រុងទេសចរណ៍​ប៉ាតាយ៉ា​ បើ​ទោះ​បី​ជា​មាន​ប៉ូលិស​ដើរ​ល្បាត​ជា​ប្រចាំ​ក្នុង​តំបន់​នោះ​ក៏​ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហាង​​លក់​ផលិតផល​កញ្ឆា​ស្រប​ច្បាប់​នោះ ​មាន​លក់​ប៉េងប៉ោង​ដែល​បញ្ចូលដោយ​ឧស្ម័នណាយទ្រីសអុកសៃ ដែលជាប្រភេទឧស្ម័នធ្វើឲ្យមានអារម្មណ៍រីករាយនៅ​លើ​វិថី​ទេសចរណ៍​ដ៏​ពេញ​និយម​ក្នុង​ទីក្រុង​ជាប់មាត់សមុទ្រមួយនេះ ។

ការរកឃើញនោះកើតមានឡើង បន្ទាប់ពីប៉ូលិសបានដាក់ការសង្ស័យនៅក្នុងហាងលក់កញ្ឆាមានដាក់សញ្ញាថា “Happy Balloon” ដែលទិញ​ ១០ ​ប៉េងប៉ោងថែមជូន ២ ប៉េងប៉ោង រួមជាមួយស្រាបៀមួយកែវដោយឥតគិតថ្លៃ ហើយនៅពេលដែលចុះឆែកឆេរទៅ ក៏ឃើញភ្ញៀវកំពុងផ្លុំប៉េងប៉ោងមានបញ្ចូលសារធាតុញៀនលេងយ៉ាងសប្បាយ ។

ចំពោះការលក់ឧស្ម័នប្រភេទនេះនៅក្នុងប្រទេសថៃ ត្រូវបានហាមឃាត់ក្រោមច្បាប់ឱសថឆ្នាំ ១៩៦៧ ដែលជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០,០០០ បាត ។

គួរបញ្ជាក់ថា ការប្រើប្រាស់ប៉េងប៉ោងដែលផ្ទុកសារធាតុញៀន ឬឧស្ម័នណាយទ្រីសអុកសៃ បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សរសៃប្រសាទ សរសៃឈាម ធ្វើឲ្យបាត់ស្មារតីចងចាំ និងគាំងបេះដូង រហូតដល់បាត់បង់ជីវិតផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ The Nation

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៥ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៥៦ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ១ ម៉ោង មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

Sokha Hotels

ព័ត៌មានពេញនិយម