Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី អង្វរករសុំជំនួយយោធាពីអាមេរិក មុនជំនួបជាមួយលោក បៃដិន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក ​វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានធ្វើការអង្វរករដល់សហរដ្ឋអាមេរិក សុំឲ្យបន្តផ្តល់ជំនួយយោធា ខណៈលោកទៅដល់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទទី១១ខែធ្នូ។

ប្រធានាធិបតីអ៊ុយក្រែនលោក ​វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ Brecorder)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់មន្ត្រីយោធា លោកនិយាយថា អ៊ុយក្រែនមិនមែនប្រយុទ្ធដើម្បីសេរីភាពផ្ទាល់ខ្លួនទេ ប៉ុន្តែគឺសម្រាប់លទ្ធិប្រជាធិបតេយ្យពិភពលោក។

ការ​អត្ថាធិប្បាយ​របស់​លោក​​កើត​ឡើង ​ខណៈ​កញ្ចប់​ជំនួយ​តម្លៃ​រាប់​លានដុល្លារ​នៅ​ក្នុង​សភាអាមេរិកត្រូវជាប់គាំង ​ចំពេល​មាន​ជម្លោះ​នយោបាយ​រវាងគណបក្សទាំងពីរ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (រូបថត៖ Getty)

ដោយ​បន្ទោស​អ្នក​សាធារណរដ្ឋ​ដែល​កំពុង​រារាំង​ជំនួយ​នោះ លោក ហ្សេលេនស្គី ​ប្រកាសថា សុបិនរបស់លោក ពូទីន បានក្លាយជាការពិតហើយដោយសារការពន្យារនេះ។

លោក ហ្សេលេនស្គី ត្រូវបានគេរំពឹងថា នឹងធ្វើការកត់សម្គាល់ស្រដៀងគ្នានេះ អំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតី ចូ បៃដិន ក្នុងសេតវិមាននៅថ្ងៃអង្គារ។ លោកក៏នឹងជួបជាមួយប្រធានសភាតំណាងរាស្រ្ត Mike Johnson ដែលជាអ្នកប្រឆាំងការផ្តល់ជំនួយដល់ទីក្រុងកៀវផងដែរ។

នេះគឺជាដំណើរទស្សនកិច្ចលើកទីបីរបស់លោក ហ្សេលេនស្គី ទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីរុស្ស៊ីលុកលុយអ៊ុយក្រែនក្នុងឆ្នាំ២០២២មក ហើយសេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តមិនអាចរង្គោះរង្គើរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រប្រជាជនអ៊ុយក្រែន នៅពេលពួកគេការពារខ្លួនប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។

លោក ហ្សេលេនស្គី ដើរជាមួយលោក បៃដិន (រូបថត៖ Getty)

កញ្ចប់ជំនួយយោធាអាមេរិកដែលមានតម្លៃ៦០ពាន់លានដុល្លារ បច្ចុប្បន្នកំពុងជាប់គាំងនៅក្នុងសភា ដោយប្រឈមនឹងការជំទាស់ពីគណបក្សសាធារណរដ្ឋដែលអះអាងថា ប្រាក់កាន់តែច្រើន គួរតែយកទៅពង្រឹងសន្តិសុខក្នុងស្រុកនៅព្រំដែនអាមេរិក-ម៉ិកស៊ិកវិញ។

សូមបញ្ជាក់ជាថ្មី សហរដ្ឋអាមេរិកបានបញ្ជូនជំនួយជាង ១០០ ពាន់លានដុល្លារដល់ទីក្រុងកៀវ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីផ្ទុះឡើង រួមទាំងអាវុធ គ្រាប់រំសេវ ការផ្គត់ផ្គង់នានា ក៏ដូចជាសាច់ប្រាក់ ដើម្បីជំរុញរូបិយប័ណ្ណអ៊ុយក្រែន ក៏ដូចជាផ្តល់ប្រាក់សោធននិវត្តន៍ និងប្រាក់ខែដល់មន្ត្រីរដ្ឋផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ BBC 

ចុចអាន៖ លោក Zelensky នឹងទៅជួបលោក Biden ក្រោយ អាមេរិក ប្រកាសលក់ អាវុធឲ្យ អ៊ីស្រាអែល និងជិតអស់លុយជួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម