ព័ត៌មានជាតិ
សល់ពីការផ្គត់ផ្គង់ក្នុងអង្គភាពកងទ័ព បន្លែ ត្រីសាច់ នាំទៅដាក់លក់នៅលើទីផ្សារសហគមន៍
ផលិតផលបន្លែ ត្រី សាច់ដែលបានពីការដាំដុះរបស់កងកម្លាំងយោធាតាមបណ្តាកងឯកភាពនៃវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ត្រូវបាននាំយកទៅដាក់លក់នៅលើទីផ្សារសហគមន៍ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា។
ការដាក់លក់នៅបន្លែ ត្រីសាច់នៅលើទីផ្សារសហគមន៍ ទទួលបានការគាំទ្រពីប្រជាសហគមន៍ថាជាផលិតផលល្អមានប្រភពច្បាស់លាស់។
បណ្តាអង្គភាពចំណុះវរសេនាតូចថ្មើរជើងលេខ ៥១៣ តែងធ្វើការប្រឡងប្រណាំងដាំដុះបន្លែចម្រុះនិងការងារចិញ្ចឹមត្រីសត្វ ហើយដែលបន្លែត្រីសាច់ទាំងនោះក្រោយផ្គត់ផ្គង់ដល់កងកម្លាំងគ្រប់គ្រាន់តែងនាំយកទៅលក់នៅទីផ្សារដើម្បីបានថវិកាកសាងអង្គភាពនិងជួយឧបត្ថម្ភក្នុងកិច្ចការងារមនុស្សធម៌ផ្សេងៗ៕






អត្ថបទ៖ អពៅ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៥ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម