ជីវិតកម្សាន្ដ
ឈិន ម៉ានិច មិនទាន់កាត់ចិត្តពីលោកឪពុក ក្រោយចែកឋាន ១ ឆ្នាំ
តារាចម្រៀងស្រីវ័យក្មេង កញ្ញា ឈិន ម៉ានិច ថ្វីត្បិតពេលនេះលោកឪពុកជាទីស្រលាញ់បានចែក ឋានលាចាកឆ្ងាយពីគ្រួសារមានរយៈពេលប្រមាណ ១ ឆ្នាំ ហើយពិតមែន ប៉ុន្តែសម្រាប់ទំហំទឹកចិត្ត នៃការនឹកស្រលាញ់ក្នុងនាមកូនៗ នៅមិនទាន់បំភ្លេចបានឡើយ។
ជាក់ស្ដែងនាខួប ១ ឆ្នាំ នៃការស្លាប់លោកឪពុកជាទីស្រលាញ់ តារាចម្រៀង ឈិន ម៉ានិច បានបង្ហាញអារម្មណ៍នឹកទៅដល់អ្នកមានគុណទាំងក្តីក្ដុកក្ដួលនូវអនុស្សាវរីយ៍ជាច្រើន។ តារាចម្រៀង ឈិន ម៉ានិច បានលើកឡើងថា «ថ្ងៃនេះ គឺជាថ្ងៃពុកបានលាចាកពីលោកនេះទៅ ថ្ងៃនេះ គម្រប់ខួប ១ ឆ្នាំ នូវការបាត់បង់លោកពុកជាទីស្រលាញ់របស់កូន កូននៅតែមានក្តីនឹករលឹកដល់ពុកគ្រប់ពេល នឹកអនុស្សាវរីយ៍កន្លង»។
ឈិន ម៉ានិច បានបញ្ជាក់ថា «ខ្ញុំពិតជានឹកគ្រប់អនុស្សាវរីយ៍កន្លងដែលមានទាំងសុខ និងទុក្ខជាមួយគ្រួសារដ៏តូចនេះ សូមបុណ្យកុសលដែលកូនៗ និងម៉ែបានធ្វើ បានដល់លោកពុក ស៊ឹម សារ៉ុម កុំបីឃ្លាតៗ ឡើយ»។ ក្នុងនោះ បន្ទាប់ពីលោកឪពុកជាទីស្រលាញ់របស់នាងបានចែកឋានទៅដោយគ្មានថ្ងៃវិលត្រឡប់វិញនោះ តារាស្រី ឈិន ម៉ានិច ជារឿយៗ គេសង្កេតឃើញនាងតែងតែបង្ហាញនូវអារម្មណ៍សោកសៅ និងនឹករលឹកចំពោះលោកអ្នកមានគុណ។
គេចាំបានថា តារាចម្រៀងវ័យក្មេង កញ្ញា ឈិន ម៉ានិច និងក្រុមគ្រួសារ កាលពីថ្មីៗ កន្លងទៅ បានជួបទុក្ខដ៏ក្រៀមក្រំ និងសោកសៅជាទីបំផុត ខណៈលោកឪពុកជាទីស្រលាញ់របស់នាងបានទទួលមរណភាពទាំងអាល័យ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ