Connect with us

ព័ត៌មានអន្ដរជាតិ

ប្រភព៖ អាមេរិក ចង់ឲ្យអ៊ីស្រាអែល បញ្ចប់សង្គ្រាមនៅហ្គាហ្សាត្រឹមចុងឆ្នាំ បើមិនដូច្នោះ នឹងបាត់ការគាំទ្រ

បានផុស

នៅ

ដោយដកស្រង់ប្រភពដែលដឹងអំពីកិច្ចពិភាក្សាការទូតរវាងសម្ព័ន្ធមិត្តទាំងពីរ សារព័ត៌មាន The Economist បានរាយការណ៍ថា អ៊ីស្រាអែលត្រូវតែបញ្ចប់សង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសត្រឹមចុងឆ្នាំនេះ បើមិនដូច្នោះទេនឹងប្រឈមបាត់បង់ការគាំទ្រពីទីក្រុងវ៉ាស៊ីនតោនសម្រាប់ការវាយលុកនៅហ្គាហ្សា។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មាននេះកើតឡើង ខណៈការថ្កោលទោសជាអន្តរជាតិចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ដែលមានប្រជាជនរស់នៅច្រើនកុះករ បានកើនឡើងជាលំដាប់ ក្នុងរយៈពេលប្រាំបួនសប្តាហ៍ចុងក្រោយ។

មេដឹកនាំពិភពលោកជាច្រើន ក៏បានបង្ហាញក្តីបារម្ភដូចក្រុមផ្តល់ជំនួយដែរ អំពីវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗនៅក្នុងតំបន់ខាងលើ ខណៈការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ក្រោយការវាយប្រហារឆ្លងដែនកាលពីថ្ងៃទី៧ខែតុលា របស់ក្រុមហាម៉ាសកាន់តែខ្លាំងឡើងៗ។

(រូបថត៖ Aljazeera)

អ៊ីស្រាអែលអះអាងថា ពលរដ្ឋរបស់ខ្លួន១១៤៧នាក់ បានបាត់បង់ជីវិតក្នុងការវាយប្រហារនោះ ចំណែកមនុស្សប្រហែល២៤០នាក់ ត្រូវចាប់ជាចំណាប់ខ្មាំង។

ប៉ុន្តែ​មានសញ្ញា​ថា ទី​ក្រុង​វ៉ាស៊ីនតោន ហាក់អស់ភាពអត់ធ្មត់ចំពោះការ​វាយលុក​នេះ​ទៀតហើយ។ ដោយ​លើក​ឡើង​ពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ សារព័ត៌មាន The Economist ​បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ចេញ​ការ​ព្រមាន​​ក្នុង​អំឡុង​​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែលថា ត្រូវបញ្ចប់សង្គ្រាម​នៅ​ចុង​ឆ្នាំ​នេះ បើមិនដូច្នោះទេ ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​អាច​នឹង​បាត់បង់។

(រូបថត៖ EPA)

មុននេះ លោក Blinken បានថ្លែងទៅកាន់ទូរទស្សន៍ CNN ថា រយៈពេលនៃសង្គ្រាម គឺអាស្រ័យលើអ៊ីស្រាអែល។ ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខការទូតអាមេរិករូបនេះ ក៏បានទទួលស្គាល់ដែរថា កិច្ចពិភាក្សាត្រូវបានធ្វើឡើងជាមួយមន្ត្រីអ៊ីស្រាអែល អំពីរបៀបដែលប្រទេសនេះកំណត់យុទ្ធនាការជាមួយក្រុមហាម៉ាស។

លោក Blinken អះអាងថា អ៊ីស្រាអែលមានចេតនាកាត់បន្ថយការរងទុក្ខវេទនារបស់ជនស៊ីវិល ប៉ុន្តែសារភាពថា លទ្ធផលមិនដូចការរំពឹងទុកទេ។

(រូបថត៖ EPA)

យោងតាមកាសែត The Economist, រដ្ឋបាលលោក បៃដិន បានអំពាវនាវដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឲ្យកាត់បន្ថយការឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីនតាមដែលអាចធ្វើទៅបាន ជាពិសេសនៅតំបន់ ហ្គាហ្សាភាគខាងត្បូង។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា បានកើតឡើងជាថ្មីម្ដងទៀតកាលពីថ្ងៃចន្ទទី១១ ខែធ្នូ ខណៈគិតត្រឹមពេលនេះ មានជនជាតិប៉ាឡេស្ទីនជាង ១៨២០០ នាក់ហើយត្រូវបានសម្លាប់ ដែលក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ ខណៈទាហានអ៊ីស្រាអែល ១០៤ នាក់ក៏បានបាត់បង់ជីវិតផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ីស្រាអែល-ហាម៉ាស ប្រយុទ្ធគ្នាទ្រង់ទ្រាយធំ ខណៈមនុស្សស្លាប់នៅហ្គាហ្សា កើនលើស ១៨២០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម