ព័ត៌មានជាតិ
ក្រសួងការងារ និងអង្គការ ILO រួមគ្នាស្វែងរកយន្តការ វិធីសាស្ត្រ ជួយលើកកម្ពស់កម្មករក្នុងវិស័យសំណង់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) កាលពីព្រឹកថ្ងៃទី ១១ ធ្នូ បានបើកកិច្ចប្រជុំស្ដីពីការប្រមូលធាតុចូលសម្រាប់ការសិក្សាដោយវិភាគលើភាពក្រៅប្រព័ន្ធក្នុងវិស័យសំណង់ ដើម្បីចូលរួមជួយលើកកម្ពស់ដល់កម្មករក្នុងវិស័យនេះកាន់តែប្រសើរ។
កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយលោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការចូលរួមពីមន្ត្រីជំនាញ នៃ ប.ស.ស តំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សរុបប្រមាណជាង ៣០ នាក់ តាមរយៈប្រព័ន្ធ Zoom។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក ម៉េង ហុង អគ្គនាយក ប.ស.ស ស្តីទី បានមានប្រសាសន៍ថា ការរៀបចំឱ្យមានកិច្ចប្រជុំពិភាក្សាពេញមួយព្រឹក ដើម្បីសិក្សាស្វែងយល់អំពីយន្តការ និងវិធីសាស្ត្រ នៃការពង្រីកវិសាលភាពសម្រាប់វិស័យសំណង់ ពិសេសការស្វែងរកនូវបញ្ហាប្រឈមនៃការអនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធនឹងវិស័យសំណង់ ទាមទារឱ្យមានការយកចិត្តទុកដាក់ផ្តល់ការធានារ៉ាប់រង សន្តិសុខសង្គម រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅមិនទាន់បានគិតគូរតម្លើងប្រាក់ឈ្នួលទៅលើកម្មករ-និយោជិត ក្នុងវិស័យផ្សេងៗទៀតនៅឡើយទេ ក្រៅពីផ្តល់ជូនតែលើកម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបប៉ុណ្ណោះ។ ចំពោះវិស័យផ្សេងៗទៀត ត្រូវគិតគូរទៅតាមក្រោយ ដោយមានការស្រាវជ្រាវឱ្យបានម៉ត់ចត់ជាទីបំផុត។ ជាក់ស្ដែងដូចជា វិស័យសំណង់មានប្រាក់ឈ្នួលខ្ពស់ កន្លែងខ្លះផ្តល់ឱ្យ ១ ថ្ងៃ ១០ ដុល្លារ ឬ ខ្ពស់ជាងនេះ ក៏មាន។ ដូចនេះ បើកំណត់ប្រាក់ឈ្នួលភ្លាមៗ ដោយមិនបានសិក្សាឱ្យបានម៉ត់ចត់ អាចទាញប្រាក់ចំណូលមកថយចុះវិញក៏មាន៕
អត្ថបទ ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់