ព័ត៌មានជាតិ
ពលរដ្ឋក្នុងខេត្តរតនគិរីមានលទ្ធភាពវិនិយោគបើកសណ្ឋាគារ ១៤ កន្លែងទូទាំងខេត្ត
ក្នុងចំណោមសណ្ឋាគារទាំង ១៤ កន្លែងក្នុងខេត្តរតនគិរីមានម្ចាស់គ្រប់គ្រងដែលជាពលរដ្ឋរស់នៅនិងប្រកបអាជីវកម្មក្នុងខេត្តរតនគីរី។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឲ្យកម្ពុជាថ្មីដឹងថា ក្នុងខេត្តរតនគិរីមានសណ្ឋាគារសរុប ១៤ កន្លែង និងផ្ទះសំណាក់ជាង ១០ កន្លែង។ សណ្ឋាគារទាំង ១៤ កន្លែង បើកដំណើរការដោយពលរដ្ឋក្នុងមូលដ្ឋានដែលរស់នៅនិងប្រកបអាជីវកម្មក្នុងខេត្តរតនគិរី។
«ពួកគាត់រកស៊ីក្នុងខេត្តយូរហើយមានទុនបើកសណ្ឋាគារ។ សណ្ឋាគារដំណើការទាំង ១៤ កន្លែង មានជាង ៥០០ បន្ទប់ រួមទាំងផ្ទះសំណាក់ជាង ៦០០ បន្ទប់ សរុបជាង ១ ០០០ បន្ទប់»។
លោកកត់សម្គាល់ថា ការវិនិយោគសេវាស្នាក់នៅក្នុងខេត្តភាគច្រើនជាពលរដ្ឋក្នុងមូលដ្ឋាន មិនទាន់មានការវិនិយោគពីបរទេសនៅឡើយទេ។
ក្នុងចំណោមសណ្ឋាគារទាំំង ១៤ កន្លែងក្នុងខេត្តរតនគិរី សុទ្ធតែសណ្ឋាគារធំៗមានចាប់ពី ៣៥ បន្ទប់ទៅ ៩០ បន្ទប់។ សណ្ឋាគារធំៗកម្ពស់ខ្ពស់ៗមួយចំនួនក៏មានរៀបចំជា Skybar សម្រាប់ផ្តល់ការកម្សាន្តដល់ភ្ញៀវទេសចរនៅពេលរាត្រី។ ក្នុងចំណោមសណ្ឋាគារទាំង ១៤ មានតែ ២ ទេ ដែលមានរៀបចំ Skybar មានសណ្ឋាគារស៊ីត្រា និងបឹងយក្សឡោម។ ចំណែកសណ្ឋាគារមរកតមាន Skybar ដែរ តែមិនទាន់ដំណើរការនៅឡើយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានបន្តថា កំណើនភ្ញៀវទេសចរណ៍ក្នុងខេត្តរតនគីរីកើនឡើងពី ៥ ទៅ ៦ % ជារៀងរាល់ឆ្នាំ។
បច្ចុប្បន្នភ្ញៀវយុវវ័យមួយចំនួនចូលចិត្តស្នាក់នៅបែបបោះតង់ឬគេងលក្ខណៈប៊ូទិកតាមតំបន់ទេសចរណ៍នានា។ កន្លែងប៊ូទិកក្នុងខេត្តក៏មានច្រើន ដែលផ្តល់ជម្រើសច្រើនឲ្យភ្ញៀវស្នាក់នៅ ខណៈនៅរដូវបុណ្យទានសណ្ឋាគារនីមួយៗតែងតែមានភ្ញៀវបុកមកកក់ស្នាក់នៅច្រើន។
លោក ង៉ែត ពិទូ បានអះអាងថា ដោយសារហេដ្ឋារចនាមសម្ព័ន្ធល្អ ភ្ញៀវទេសចរមួយចំនួនអាចសម្រាកស្នាក់នៅតាមបណ្តាខេត្តជុំវិញទើបមកកម្សាន្តនៅក្នុងខេត្តរតនគីរី។
ខេត្តរតនគិរីមានតំបន់ទេសចរណ៍សរុប ៣០ កន្លែង ក្នុងនោះរមណីយដ្ឋានទេសចរណ៍ធម្មជាតិមាន ២០ កន្លែង រមណីយដ្ឋានទេសចរណ៍វប្បធម៌មាន ២ កន្លែង និងរីសតមាន ០៨ កន្លែង។ នៅជុំវិញក្រុងបានលុង តំបន់ទេសចរណ៍ពេញនិយមមានដូចជាបឹងកន្សែង បឹងយក្សឡោម ភ្នំឥសីបតមៈ ទឹកជ្រោះកាចាញ់ ដែលតំបន់ទេសចរណ៍ទាំងនេះមានចម្ងាយពី ១ ទៅ ៣ គីឡូម៉ែត្រពីតំបន់ប្រជុំជនក្រុងដែលងាយស្រួលភ្ញៀវទេសចរទៅកម្សាន្ត៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១៣ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់