Connect with us

ជីវិតកម្សាន្ដ

មេក្រុម BTS សរសេរសំបុត្រលាអ្នកគាំទ្រ​ទាំងរំជួល​ចិត្ត​ មុនទៅបំពេញ​កាតព្វកិច្ច​យោធា

បានផុស

នៅ

RM មេក្រុមនៃសមាជិក BTS បាន​សរសេរ​សំបុត្រទាំង​រំជួល​ចិត្ត​ទៅ​កាន់​អ្នក​គាំទ្រ​របស់លោក មុន​ពេល​ចូល​បម្រើ​យោធា​នាពេលខាងមុខដោយមាន Jimin, V និង Jungkook ជាសមាជិកនៅសេសសល់ក្រោយគេ។

នៅថ្ងៃទី ១០ ខែធ្នូ មួយថ្ងៃមុនការចូលបម្រើយោធារបស់គាត់ RM បានចូលទៅក្នុង Instagram Stories ដើម្បីបង្ហោះសំបុត្រដ៏ស្មោះស្ម័គ្រទៅកាន់អ្នកគាំទ្ររបស់លោកដែលមានអត្ថន័យដូចខាងក្រោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតរបស់គាត់ទាំងស្រុងមានដូចខាងក្រោម៖

សួស្តីអ្នកទាំងអស់គ្នាដែលខ្ញុំស្រលាញ់,

ទីបំផុតថ្ងៃនោះបានមកដល់!​ ខ្ញុំមានអារម្មណ៍ថាដូចជាមានរឿងជាច្រើនដែលខ្ញុំចង់និយាយទៅកាន់អ្នក ប៉ុន្តែឥឡូវនេះវាមកដល់ហើយ ខ្ញុំហាក់ដូចជាមិនអាចស្វែងរកពាក្យនោះទេ។ ខ្ញុំសប្បាយចិត្តណាស់ដែលបានរស់នៅក្នុងនាមជា សមាជិក BTS អស់រយៈពេល១០ ឆ្នាំមកហើយ។​ ខ្ញុំ​បាន​និយាយ​នេះ​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​ដោយសារ​ការ​បញ្ចប់​ក៏​ជា​ការ​ចាប់​ផ្តើម! ខ្ញុំ​មាន​ជំនឿ ហើយ​ខ្ញុំ​មិន​មាន​ការ​សង្ស័យ​ទេ​ថា​ បន្ទាប់​ពី​នេះ​កន្លង​ផុត​ទៅ រឿង​ល្អ​ថ្មី​នឹង​កំពុង​រង់ចាំ​យើង

Seokjin hyung និង Hoseok ដែល​ត្រូវ​ឆ្លង​កាត់​រឿង​នេះ​ជា​លើក​ដំបូង ច្បាស់​ជា​មាន​ពេល​វេលា​លំបាក​ជាង​យើង​ទៅ​ទៀត។ វាប្រហែលជាយឺតបន្តិច ប៉ុន្តែការឃើញពួកគេធ្វើកិច្ចការដ៏អស្ចារ្យបែបនេះ ធ្វើឲ្យខ្ញុំមានភាពក្លាហានដែលមិនអាចប្រៀបផ្ទឹមបាន។ ខ្ញុំជឿថារយៈពេល ១៨ ខែនេះ ដែលអាចត្រូវបានគេមើលឃើញថាវែង ឬខ្លី អាស្រ័យលើរបៀបដែលអ្នកមើលវា នឹងផ្តល់ឲ្យយើងនូវការបំផុសគំនិត និងការរៀនសូត្រថ្មីៗ និងមិនធ្លាប់ស្គាល់។

ថ្វីត្បិតតែខ្ញុំភ័យខ្លាច តើអ្វីដែលអាចសម្រាលទុក្ខជាងការពិតដែលថាមានអ្វីមួយដែលត្រូវទន្ទឹងរង់ចាំក្នុងអំឡុងពេលដ៏មិនច្បាស់លាស់នេះ? ក្រៅ​ពី​ការងារ​របស់​ខ្ញុំ​ផ្ទាល់ វា​ទំនង​ជា​ស្នេហា​របស់​អ្នក។ ការពិតដែលថាខ្ញុំជាមនុស្សម្នាក់ដែលនរណាម្នាក់អាចចងចាំជានិច្ច ហើយនរណាម្នាក់កំពុងរង់ចាំ ទោះបីជាអាចមានពេលខ្លះដែលខ្ញុំមានអារម្មណ៍ឯកោ និងសោកសៅក៏ដោយ ខ្ញុំគិតថាខ្ញុំមានអារម្មណ៍ពោរពេញដោយក្តីស្រឡាញ់។ ខ្ញុំសង្ឃឹមថាខ្ញុំក៏អាចមានវត្តមានបែបនោះសម្រាប់អ្នកដែរ។

ជាជាងពាក្យសម្ដីរាប់មិនអស់ដែលនៅជាប់ត្រចៀករបស់យើងមុនពេលចាកចេញ ពេលវេលា និងសេចក្តីស្រឡាញ់របស់យើង និងភាពស្មោះត្រង់ គឺជាអ្វីដែលប្រាប់យើងអំពីអនាគតរបស់យើង។ ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​នៅ​ក្បែរ​អ្នក​ជានិច្ច ទោះ​ពេល​ដែល​ខ្ញុំ​មិន​នៅ​ក្បែរ​អ្នក​ក៏ដោយ។ សង្ឃឹមថា បន្ទាប់ពីចេញទៅកាន់កន្លែងរៀងៗខ្លួន ពួកយើងនឹងត្រលប់មកវិញ លា​នេះ​គ្រាន់​តែ​លាមួយរយៈហើយពេល​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​និយាយ​ជំរាប​សួរ​ម្ដង​ទៀត។ ខ្ញុំ​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់។

សូមបញ្ចាក់ដែរថា កាលពីដើមខែវិច្ឆិកា BIGHIT MUSIC បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយប្រកាសថា RM, Jimin, V, និង Jungkook កំពុងរៀបចំសម្រាប់ការចូលបម្រើយោធា។ ស្របពេលដែល ពីមុន Suga គឺជាសមាជិកទីបីរបស់ BTS ដែលបានចុះឈ្មោះតាមមិត្តរួមក្រុម Jin និង J-Hope ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖|Soompi

ចុចអាន៖​​Jennie និង Song Hye-kyo ​រងអយុត្តិធម៌​​​ទាក់ទង​នឹង​រឿងស្នេហាល្បួងមនុស្សប្រុស​ដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម