ព័ត៌មានអន្ដរជាតិ
ចម្លើយសារភាពរបស់សមាជិកក្រុមហាម៉ាស ដែលលើកទង់ ស សុំចុះចាញ់ អ៊ីស្រាអែល
សមាជិកក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសជាង ១៥០ នាក់កាលពីថ្ងៃសុក្រសប្ដាហ៍បានទម្លាក់អាវុធ និងលើកទង់ ស សុំចុះចាញ់កងទ័ពអ៊ីស្រាអែលនៅទីក្រុង Khan Yunis ខណៈពួកគេទាំងនោះក៏ត្រូវបានចាប់បញ្ជូនទៅដាក់ឃុំខ្លួន និងសួរចម្លើយនៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលផងដែរ ។
ក្រោយការសាកសួរចម្លើយពីមន្ត្រីអ៊ីស្រាអែលរួចហើយ សមាជិកមួយចំនួនធំរបស់សកម្មប្រយុទ្ធមួយនេះបានឆ្លើយសារភាពត្រង់ៗថា ពួកគេគ្មានជម្រើសអ្វីក្រៅពីការទម្លាក់អាវុធ និងលើកទង់ ស សុំចុះចាញ់កងទ័ពអ៊ីស្រាអែលនោះទេ ព្រោះថា ពួកគេបានបាត់បង់ទំនាក់ទំនងជាមួយមេដឹកនាំក្រុមទៅហើយ ។
សមាជិករបស់ក្រុមហាម៉ាសបានសារភាពបន្ថែមថា ពួកគេមិនដឹងថាត្រូវធ្វើអ្វីទៀតនោះទេ ដោយសារតែមេដឹកនាំក្រុមបានកាត់ផ្ដាច់ទំនាក់ទំនងជាមួយពួកគេទៅហើយ ដូច្នេះពួកគេនាំគ្នាគិតថា មានតែវិធីសុំចុះចាញ់ និងចុះចូលជាមួយកងកម្លាំងអ៊ីស្រាអែលប៉ុណ្ណោះ ។
ស្របពេលជាមួយគ្នានេះ ការលើកទង់ ស សុំចុះចាញ់ពីសំណាក់សមាជិកក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅពេលនេះ ក៏ដោយសារតែការបន្តវាយប្រហារទម្លាក់គ្រាប់បែកពីលើអាកាស ក៏ដូចជាការបំផ្ទុះតាមដីគោក និងតាមសមុទ្រឥតស្រាកស្រាន្តរបស់អ៊ីស្រាអែល ដែលបណ្ដាលឲ្យជនស៊ីវិលស្លូតត្រង់បាត់បង់ជីវិតច្រើនឡើងៗ ។
បើទោះបីជាយ៉ាងនេះក្ដី អ្នកនាំពាក្យកងទ័ពរបស់ក្រុមប្រដាប់អាវុធហាម៉ាសបានចេញមកបញ្ជាក់ថា មុនឈានទៅដល់ការបរាជ័យ និងទម្លាក់អាវុធសុំចុះចាញ់លើកងទ័ពអ៊ីស្រាអែល ក្រុមមួយនេះក៏បានសម្លាប់ទាហានអ៊ីស្រាអែល កម្ទេចរថយន្តយោធាប្រមាណ ១៨០ គ្រឿងផងដែរក្នុងរយៈពេល ១០ ថ្ងៃកន្លងមកនេះ ។
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ខណៈសង្គ្រាមក៏កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗផងដែរ ពោលចាប់តាំងពីថ្ងៃទី១ ខែធ្នូ ក្រោយពេលដែលការផ្អាកបាញ់មនុស្សធម៌អស់សុពលភាព ។
រហូតមកដល់ពេលនេះ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាសបានបន្តអូសបន្លាយពេលជាង ២ ខែមកហើយ ដោយក្នុងនោះទាហានអ៊ីស្រាអែល ១០៤ នាក់បានបាត់បង់ជីវិត ខណៈនៅតំបន់ហ្គាហ្សាវិញមានជនស៊ីវិលជាង ១៨,២០០ នាក់ត្រូវបានសម្លាប់ និងប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ក្រោយការវាយប្រហារមិនប្រណីដៃពីសំណាក់កងកម្លាំងរបស់លោក Netanyahu ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស អាចនឹងមានភាគីទី ៣ លូកដៃ ក្រោយការវាយប្រហារសម្លាប់ទាហាន លីបង់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៤ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ