Connect with us

ជីវិតកម្សាន្ដ

ទាក់ទងគ្នា៧ឆ្នាំ តួប្រុសរឿង “មេធាវីកាត់ស្នេហ៍” ប្រកាសប្រេះឆាជាមួយមិត្តស្រី

បានផុស

នៅ

ក្រោយទាក់ទងគ្នារយៈពេល​៧ឆ្នាំ ពេលនេះតារាសម្ដែង Cake Nattavat​ និងមិត្តស្រី Kritsiri Suksawat​​ បានបញ្ចប់ស្នេហារវាងគ្នា ដោយបញ្ចាក់ច្បាស់ៗថា ​មិន​មាន​ទំនាក់​ទំនង​អ្វី​ទាំង​អស់ ហើយ​អ្នក​ទាំង​ពីរ​បាន​លុប​រូប​ថត​​​នៅ​លើ Instagram។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរ Kritsiri ក៏បានបង្ហោះសារយ៉ាងច្បាស់តាមរយៈគណនី IG ពីទំនាក់ទំនងជាមួយអតីតមិត្តប្រុសថា “ជំរាបសួរអ្នកទាំងអស់គ្នា ខ្ញុំបានសរសេរប្រកាសនេះបន្ទាប់ពីការគិតមកជាយូរហើយ និងព្រមទាំងទុកពេលឲ្យខ្លួនឯងខ្លះ។ ខ្ញុំ​គិត​ថា​ចាំបាច់​ត្រូវ​ប្រាប់​អ្នក​រាល់​គ្នា​ ពេលនេះខ្ញុំនិងបង Cake បាន​បញ្ចប់​ទំនាក់ទំនង​​មួយរយៈ​ហើយ​។ បច្ចុប្បន្ន​នេះ យើង​ទាំង​ពីរ​មិន​ពាក់ព័ន្ធ​អ្វី​ទាំងអស់​ទាក់ទង​នឹង​ការ​ទទួល​ខុស​ត្រូវ​រួម​របស់​យើង”។

លើសពីនេះទៀតដែរ អតីតមិត្តស្រីរបស់តួប្រុសក្នុងរឿង “មេធាវីកាត់ស្នេហ៍” បានបញ្ចាក់បន្ថែមទៀតថា THE BOTTOM CLUB ដែលពួកគេមានជាមួយគ្នា វានឹងក្លាយជាទំនាក់ទំនងតែមួយគត់សម្រាប់ការងារប៉ុណ្ណោះ។ ក្នុងនោះនាងក៏និយាយទៀតថា សម្រាប់អតិថិជនដែលបានទាក់ទងគូស្នេហ៍របស់នាងនាពេលថ្មីៗនេះ នាងក៏សូមអភ័យទោសដោយស្មោះចំពោះការបដិសេធ ហើយក៏សូមអរគុណដល់អតិថិជន ដែលបានដឹងរឿងរ៉ាវរបស់អ្នកទាំងពីរផងដែរ។

យ៉ាងណាមិញសម្រាប់គូស្នេហ៍ Cake Nattavat​ និងមិត្តស្រី Kritsiri Suksawat​​ ​ បានជួបគ្នាបន្ទាប់ពីធ្វើការជាមួយគ្នាជាលើកដំបូងនៅក្នុងរឿងភាគ Luk Phu Chai Series វគ្គ Pattam ក្រោយមក គូស្នេហ៍មួយគូនេះចាប់ផ្តើមបង្កើតទំនាក់ទំនង ព្រមទាំងបានជ្រើសរើសកន្លែងរស់នៅមុនពេលរៀបការ ដើម្បីសាកល្បងរស់នៅជាមួយគ្នាជាមុនសិន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖Best ត្រូវគេជេរប្រមាថយ៉ាងចាស់ដៃ ក្រោយឪពុកពាក់ព័ន្ធ​រឿងអាស្រូវរំលោភ​ក្មេង​អាយុ​១៧​ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៣៥ នាទី មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៣ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៤ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម