Connect with us

ព័ត៌មានអន្ដរជាតិ

អតីត​ទាហាន​ជប៉ុន​ ៣នាក់​​​ ជាប់​ទោស​ពី​បទ​រំលោភ​ផ្លូវ​ភេទមិត្ត​រួម​ការងារ

បានផុស

នៅ

នៅថ្ងៃអង្គារទី១២ខែធ្នូ តុលាការ​ជប៉ុន​​រក​ឃើញថា ​អតីត​ទាហាន​៣នាក់ ​មាន​ពិរុទ្ធ​ពី​បទ​បៀតបៀន​ផ្លូវភេទ​មិត្ត​រួម​ការងារ​ជា​ស្ត្រី។

សាលក្រមជាប្រវត្តិសាស្រ្តនេះ កើតឡើងបន្ទាប់ពីនាង Rina Gonoi អាយុ២៤ឆ្នាំ ទម្លាយរឿងជាសាធារណៈនិងទាក់ទាញចំណាប់អារម្មណ៍ពីអន្តរជាតិ នៅពេលនាងបង្ហោះ YouTube ក្នុងឆ្នាំ២០២២។

លោក Rina Gonoi (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមក រាជអាជ្ញា Fukushima ក៏បានធ្វើការចោទប្រកាន់លើបុរស៣នាក់ នៅខែមីនា ដោយប្រែក្រឡាស់ការសម្រេចចិត្តលើកមុនរបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Shutaro Shibuya, Akito Sekine និង Yusuke Kimezawa បានទទួលការព្យួរទោសរយៈពេលពីរឆ្នាំនៅតុលាការ Fukushima។

នេះគឺជាសាលក្រមធំលើកដំបូង ស្តីពីការរំលោភផ្លូវភេទនៅជប៉ុន ចាប់តាំងពីខែមិថុនាមក នៅពេលប្រទេសនេះបានកែប្រែច្បាប់ឧក្រិដ្ឋកម្មផ្លូវភេទរបស់ខ្លួន ដែលរួមមានទាំងការកំណត់ឡើងវិញនូវនិយមន័យនៃពាក្យរំលោភ និងការបង្កើនអាយុនៃការយល់ព្រមរួមដំណេកផងដែរ។

(រូបថត៖ Getty)

តាមការបញ្ជាក់ នៅខែសីហាឆ្នាំ២០២១ សហសេវិកប្រុស៣នាក់ បានចាប់នាង Gonoi ឲ្យដេកលើគ្រែ ហើយធ្វើសកម្មភាពម្តងម្នាក់ៗ។ មុននេះ នាងបានប្រាប់ BBC ថា ថ្វីបើសហសេវិក ច្រើននាក់ផ្សេងទៀត មានវត្តមាននៅពេលនោះក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់ រារាំងអ្នកទាំងបីនោះទេ បែរជានាំគ្នាសើចទៅវិញ។

នាង Gonoi បានរាយការណ៍ពីហេតុការណ៍នេះទៅថ្នាក់លើ ប៉ុន្តែពាក្យបណ្តឹងត្រូវច្រានចោល ដោយសារតែនាងគ្មានសាក្សី។ ក្រោយមក អង្គភាពនគរបាលការពារដីគោក (GSDF) បានបញ្ជូនបុរសទាំង៣ ទៅកាន់អយ្យការ ក្រោមការសង្ស័យពីបទរំលោភបំពាន ប៉ុន្តែសំណុំរឿងនេះ ត្រូវទម្លាក់ចោលវិញ ដោយសារខ្វះព័ស្តុតាង ហើយទីបំផុត Gonoi បានចាកចេញពីជួរកងទ័ព។

វីដេអូ YouTube របស់នាង បានបង្កភាពល្បីល្បាញកាលពីឆ្នាំមុន ហើយនាងប្រមូលហត្ថលេខាពីមនុស្សជាង១០០០០០នាក់សម្រាប់ញត្តិ អំពាវនាវឲ្យក្រសួងការពារជាតិ ស៊ើបអង្កេតករណីរបស់នាង។

(រូបថត៖ AFP)

បន្ទាប់​មក ក្រសួង​បាន​សុំ​ទោស​នាង ហើយ​បើក​ការ​ស៊ើប​អង្កេត​ដ៏​កម្រ​មួយ ឈានទៅដល់ការ​រក​ឃើញ​ពាក្យ​បណ្តឹង​ជាង១០០ផ្សេង​ទៀត​ពាក់ព័ន្ធការ​យាយី ​នៅ​ទូទាំង​ក្រសួង។

Gonoi ក៏បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី ប្រឆាំងជនល្មើសទាំងប្រាំនាក់ និងរាជរដ្ឋាភិបាលជប៉ុនផងដែរ ដោយទាមទារសំណងចំនួន៥.៥លានយ៉េន (៤០០០០ដុល្លារ) ពីបទបង្កបញ្ហាផ្លូវចិត្តរបស់នាង និង២លានយ៉េនបន្ថែមពីរដ្ឋ សម្រាប់ការបរាជ័យចំពោះការពារករណីរំលោភបំពាន។

សូមបញ្ជាក់ ករណីរំលោភផ្លូវភេទនៅតែជាប្រធានរសើបនៅជប៉ុន ហើយទទួលបានការចាប់អារម្មណ៍ទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានសំណុំរឿងល្បីៗដូចជារឿងរបស់ Gonoi, ការតស៊ូនៅតុលាការរបស់ Shiori Ito និងការលាតត្រដាង Johnny Kitagawa៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ឃាត់ខ្លួនបុរសវ័យ៤៧ឆ្នាំម្នាក់ ក្រោយរំលោភក្មួយស្រីខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម