Connect with us

ព័ត៌មានជាតិ

​កសិករ​អាចរកចំណូល ពីការលក់កៅស៊ូ មិនក្រោម ៣ ពាន់ដុល្លារក្នុង១ហិកតា​

បានផុស

នៅ

កសិករក្នុងខេត្តត្បូងឃ្មុំ និយមដាំដំណាំកៅស៊ូ ដោយសារងាយស្រួលថែទាំ និងចំណាយ​ដើមទុនតិច ហើយឲ្យផលក៏សមរម្យដែរ ខណៈទីផ្សារក៏មានច្រើន។

​មួយហិកតាដំណាំកៅស៊ូផ្តល់ផលជាទឹកប្រាក់ មិនក្រោម ៣ ពាន់ដុល្លារនោះទេ ​ក្នុង១ឆ្នាំ ខណៈកសិករ​ដាំកៅភាគច្រើនមានជីវភាពធូរធារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក យិន សុភាន់ កសិកររស់នៅភូមិថ្មដារ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ដំណាំ​កៅស៊ូ ក្នុង១ហិកតា កសិករត្រូវចំណាយដើមទុនអស់ជិត១ម៉ឺនដុល្លារ ហើយត្រូវរង់ចាំរយៈពេល ៦ ឆ្នាំ ទើបហុចផលមកវិញ ៣ ពាន់ដុល្លារក្នុង១ ហិកតា។​ តាមហាងឆេងទីផ្សារសព្វថ្ងៃដោយជ័រ ក្នុង១គីឡូក្រាមកៅស៊ូស្ងួត ឬកៅស៊ូក្រែប តម្លៃ​ជិត៤ពាន់រៀល។ ​

​កៅស៊ូមានអាយុរហូតដល់ ៣០ ឆ្នាំ ឯណោះ ទើបវាលែងឲ្យផល ហើយកសិករ​អាចលក់ដើម​វា​បាន​ទៀត។ សម្រាប់គ្រួសាររបស់ លោក យិន សុភាន់មានចម្ការកៅស៊ូ ៤ហិកតា ដែលទទួលបានចំណូលជាង ១ ម៉ឺនដុល្លារក្នុងឆ្នាំ។

​លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានឲ្យដឹងថា ដំណាំកៅស៊ូផ្តល់​សារៈសំខាន់​ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គមដូចជា៖ វាបានរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ប្រាក់ចំណូលដល់ខឿនសេដ្ឋកិច្ចជាតិ និងសង្គមគ្រួសារ បង្កើនការងារនៅមូលដ្ឋាន និងទប់ស្កាត់ការធ្វើចំណាកស្រុក និងបានរួមចំណែកការពារបរិស្ថាន ទប់ទល់នឹងភាពក្តៅខ្លាំងនៃអាកាសធាតុ ការហូរច្រោះដី និងបង្កើតជាគម្របបៃតង ជំនួសព្រៃឈើ​ដែលរិចរិល និងផ្តល់ឈើសម្រាប់ធ្វើអុស ដែលអាចកាត់បន្ថយការកាប់ព្រៃឈើបាន។

​ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំកៅស៊ូ ជិត ៩ ម៉ឺនហិកតា កៅស៊ូលក្ខណៈគ្រួសារមាន​ចំនួនជិត ៥,២​ម៉ឺនហិកតា ក្រុមហ៊ុនចម្ការកៅស៊ូកសិ-ឧស្សាហកម្ម និងក្រុមហ៊ុនចម្ការកៅស៊ូដីសម្បទានសេដ្ឋកិច្ច ចំនួនជាង៣ម៉ឺនហិកតា។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទទួលបានប្រាក់ចំណូលជាង ៧៨៩ លានដុល្លារមានការកើនឡើងជាង ៧៤% ខណៈឆ្នាំ២០២២ ចំណូលបានពីការនាំ​ចេញជ័រកៅស៊ូមានតែជាង៤៥២លានដុល្លារ៕

អត្ថបទ៖ សាន វីឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម