ព័ត៌មានអន្ដរជាតិ
មីស៊ីល បាញ់ចេញពីយេម៉ែន វាយប្រហារកប៉ាល់ដឹកប្រេងន័រវែស
មន្ត្រីការពារជាតិអាមេរិកប្រាប់ទៅ Reuters នៅថ្ងៃអង្គារទី១២ខែធ្នូថា មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែនគ្រប់គ្រងដោយក្រុមហ៊ូធី បានវាយប្រហារកប៉ាល់ដឹកប្រេងពាណិជ្ជកម្មមួយគ្រឿង បណ្តាលឲ្យមានអគ្គិភ័យ និងការខូចខាត ប៉ុន្តែគ្មានអ្នករបួសទេ។
មន្ត្រីម្នាក់និយាយថា ការវាយប្រហារលើកប៉ាល់ដឹកប្រេង STRINDA បានកើតឡើង ប្រហែល១១១គីឡូម៉ែត្រ ភាគខាងជើងច្រកសមុទ្រ Bab al-Mandab។ នាវាពិឃាត USS Mason របស់កងទ័ពជើងទឹកអាមេរិកក៏នៅទីនោះដែរ ហើយបានផ្តល់ជំនួយភ្លាមៗ។
មន្ត្រីទីពីរនិយាយថា កប៉ាល់ STRINDA នៅតែធ្វើប្រតិបត្តិការ ក្រោយការវាយប្រហារប៉ុន្មានម៉ោង។ កប៉ាល់នេះ មានដោតទង់ជាតិន័រវែស ហើយក្រុមហ៊ុនន័រវែសជាម្ចាស់ឈ្មោះ Mowinckel Chemical Tankers និងអ្នកគ្រប់គ្រង Hansa Tankers មិនអាចទាក់ទងបានភ្លាមៗដើម្បីសុំការអត្ថាធិប្បាយទេ។
សូមបញ្ជាក់ ក្រុម ហ៊ូធី ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានលូកដៃចូលក្នុងជម្លោះមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលា ដោយបានវាយប្រហារលើកប៉ាល់ក្នុងផ្លូវដឹកជញ្ជូនសំខាន់ៗ ហើយថែមទាំងបញ្ជូនយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលវាយប្រហារអ៊ីស្រាអែលទៀតផង។
កាលពីថ្ងៃសៅរ៍ ក្រុម ហ៊ូធី និយាយថា ពួកគេនឹងកំណត់គោលដៅលើកប៉ាល់ទាំងអស់ ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដោយមិនខ្វល់ជារបស់ប្រទេសណានោះទេ ហើយព្រមានក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិទាំងអស់ ប្រឆាំងនឹងការពាក់ព័ន្ធជាមួយកំពង់ផែអ៊ីស្រាអែល។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់ទេថា តើកប៉ាល់ STRINDA មានទំនាក់ទំនងជាមួយអ៊ីស្រាអែលដែរឬក៏អត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ