Connect with us

ជីវិតកម្សាន្ដ

Taeyeon ប្រាប់​អ្នក​គាំទ្រថា កុំ​សន្សំសំចៃ​​ពេកលើគ្រឿងសម្អាង បើចង់ឲ្យសម្រស់ស្អាត

បានផុស

នៅ

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ Taeyeon សមាជិកក្រុម Girls’ Generation បានផ្តល់ដំបូន្មានដល់អ្នកគាំទ្ររបស់នាងអំពីការប្រើប្រាស់គ្រឿងសំអាង។ អ្នក​គាំទ្រ​​បាន​ចោទ​ជា​សំណួរ​ដែល​ទាក់​ទង​នឹង​មនុស្ស​ស្រី​ជា​ច្រើន​ថា តើ Taeyeon ធ្វើ​អ្វី​ជាមួយ​គ្រឿង​សម្អាង​ដែល​មិន​បាន​ប្រើ ហើយ​ធ្វើ​ដូចម្តេច​ទើប​អាច​ស្រក​ដោយ​មិន​មាន​វិប្បដិសារី? ជាការ​ឆ្លើយ​តប​របស់ Taeyeon មាន​ទាំង​ការ​អនុវត្ត និង​ការ​គិត​គូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម Taeyeon បានបញ្ចាក់ថា គន្លឹះសំខាន់គឺស្វែងរកនរណាម្នាក់ដែលនឹងពេញចិត្តចំពោះរបស់ដែលមិនប្រើ។ នាង​បាន​ណែនាំ​ថា “ប្រសិនបើ​មាន​គ្រឿងសម្អាង​ដែល​អ្នក​មិន​បាន​ប៉ះ​ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ វា​ដល់​ពេល​ដែល​ត្រូវ​ឲ្យពួក​វាទៅ។ បញ្ជូន​វា​ទៅ​អ្នក​ដែល​នឹង​ប្រើ​វា​ឲ្យ​បាន​ល្អ”។

សមាជិកក្រុម Girls’ Generation ក៏បានបញ្ចាក់ពី​​សារៈសំខាន់​នៃ​ការ​ទទួល​ស្គាល់​កាលបរិច្ឆេទ​ផុត​កំណត់​របស់​គ្រឿងសម្អាង។ “ខ្ញុំ​មិន​ជឿ​លើ​ការ​សន្សំ​សំចៃ​ជាមួយ​គ្រឿង​សម្អាង​ពេក​ទេ។ ពួកវាមានអាយុកាល ហើយខ្ញុំទិញវាដើម្បីប្រើ។ ប្រសិនបើមានលើសកំណត់ កុំខ្ជះខ្ជាយវាពេកអី យើងគួរអនុវត្តវានៅលើរាងកាយយើងផ្ទាល់។ វាប្រសើរជាងការទុកវាចោលដោយមិនបានប្រើ ហើយនៅទីបំផុតបោះវាចោល។ ការសន្សំសំចៃច្រើនពេក អាចនាំអោយមានកាកសំណល់ដែលមិនចាំបាច់គរពេញផ្ទះ។

យ៉ាងណាមិញ ក្រោយអ្នកគាំទ្ររបស់នាងបានស្ដាប់ដំបូន្មានរួចរាល់ក៏ប្រញាប់បញ្ចេញមតិអរគុណនូវគន្លឹះដ៏សំខាន់មួយនេះ។ ជាពិសេស គ្រប់គ្នានឹងយកសំដីរបស់ Taeyeon ទៅអនុវត្តភ្លាមៗ​​ ដើម្បីទទួលបានសម្រស់ព្រមជាមួយនឹងការសន្សំសំចៃដ៏ល្អប្រសើរជាងខ្ជះខ្ជាយដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖KBIZoom

ចុចអាន៖ជាប់ពន្ធនាគារ ​៥ ឆ្នាំ តារាចម្រៀង Jung Joon Young នឹងមានសេរីភាពវិញនៅឆ្នាំ ២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៣១ នាទី មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៣ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៤ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម