ព័ត៌មានអន្ដរជាតិ
មហាសន្និបាត UN អនុម័តសេចក្តីសម្រេចទាមទារឲ្យមានបទឈប់បាញ់ ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់
ក្នុងសម័យប្រជុំពិសេស កាលពីថ្ងៃអង្គារទី១២ខែធ្នូ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដែលទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។
គណៈប្រតិភូមហាសន្និបាត បានបោះឆ្នោតលើសេចក្តីសម្រេចស្នើឡើងដោយប្រទេសអេហ្ស៊ីប ដែលបង្ហាញពីក្តីកង្វល់យ៉ាងខ្លាំង អំពីស្ថានភាពនៅជ្រោយហ្គាហ្សា។ សំណើនេះអំពាវនាវឲ្យមានការផ្អាកបាញ់ក្នុងជម្លោះ អ៊ីស្រាអែល-ហាម៉ាស រួមជាមួយការដោះលែងចំណាប់ខ្មាំងទាំងអស់ និងធានាឲ្យជំនួយមនុស្សធម៌អាចចូលទៅក្នុងតំបន់នោះបាន។
សេចក្តីសម្រេចខាងលើ ត្រូវបានអនុម័តដោយសំឡេងគាំទ្រភាគច្រើនចំនួន១៥៣ រួមទាំងប្រទេសជប៉ុននិងបារាំងផងដែរ។ យ៉ាងណា មាន២៣ប្រទេសអនុបវាទ រួមទាំងអង់គ្លេសផងដែរ រីឯសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ស្ថិតក្នុងចំណោមប្រទេសបោះឆ្នោតប្រឆាំងទាំង១០។
មុននេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឲ្យមានបទឈប់បាញ់ក្នុងសង្គ្រាម ប៉ុន្តែកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមប្រឹក្សានេះ បានបរាជ័យក្នុងការអនុម័តសេចក្តីសម្រេចមួយសម្រាប់បទឈប់បាញ់មនុស្សធម៌នៅក្នុងជម្លោះ ដោយសារសហរដ្ឋអាមេរិក វេតូ។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចរបស់មហាសន្និបាត មិនមានកាតព្វកិច្ចផ្លូវច្បាប់ទេ ប៉ុន្តែវាជាការបង្ហាញពីមតិឯកភាពក្នុងសហគមន៍អន្តរជាតិ ដោយសារប្រទេសជាសមាជិក UN ទាំង១៩៣ប្រទេស អាចបោះឆ្នោតបាន។
មហាសន្និបាតកាលពីខែតុលា បានអនុម័តសេចក្តីសម្រេចមួយ ដោយអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌នៅក្នុងជម្លោះ ដែលពេលនោះមានសមាជិកចំនួន១២១ បោះឆ្នោតគាំទ្រ។
ការអនុម័តចុងក្រោយនៃសេចក្តីសម្រេចរបស់ UN ក៏បង្ហាញពីភាពឯកោជាអន្តរជាតិរបស់អ៊ីស្រាអែលនិងអ្នកគាំទ្ររបស់ខ្លួនគឺសហរដ្ឋអាមេរិកផងដែរ ស្របពេលតំបន់ហ្គាហ្សា កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ ខណៈការសងសឹករបស់អ៊ីស្រាអែលនៅតែបន្ត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ UN បោះឆ្នោតគាំទ្រយ៉ាងលើសលប់ ឲ្យមានបទឈប់បាញ់មនុស្សធម៌នៅ ហ្គាហ្សា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា