Connect with us

ព័ត៌មានជាតិ

​មេក្រុមហ៊ុន​វៀតណាម​​គ្រាក់ៗណាខ្លះ ​ចូល​ជួប​នាយករដ្ឋមន្រ្តីកម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម?

បានផុស

នៅ

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​រយៈ​ពេល​ពីរ​ថ្ងៃចាប់ពីថ្ងៃ ១១ ដល់ ១២ ធ្នូ ២០២៣ សម្តេច​ធិប​តី ហ៊ុន ម៉ាណែត ក្រៅ​ពី​ជួប​ថ្នាក់​​ដឹកនាំ​នយោបាយ​របស់​ប្រទេស​វៀតណាម សម្តេច​ក៏​មាន​ការ​ជួប​ដាច់​ដោយ​ឡែក​​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​វៀតណាម​​​ធំៗដើម្បី​ជំរុញការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុនវៀតណាម​ធំៗ​ដែលចូល​​ជួប​នាយករដ្ឋមន្រ្តីកម្ពុជា​​រួមមាន៖

-ក្រុមហ៊ុន VIETTEL ដឹកនាំដោយ​លោក​ តាវ ឌុច ថាង (Tao Duc Thang) ប្រធានអគ្គនាយកក្រុមហ៊ុន Viettel។
-ក្រុមហ៊ុន VIETJET Group ដឹកនាំដោយ​លោក​ ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet Group
-ក្រុមហ៊ុន​សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ដឹកនាំដោយ​លោក​ ជិន កុងខា (Tran Cong Kha) ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG)
-ធនាគារវិនិយោគនិង​អភិវឌ្ឍន៍​វៀតណាម ដឹកនាំដោយ​លោក ផាន ឌុច ទូ (Phan Duc Tu) ប្រធានក្រុមប្រឹក្សាភិបាលធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV)
-ក្រុមហ៊ុន THACO ដឹកនាំ​ដោយ​លោក ជិន បា សឿង (Tran Ba Duong) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន
-ក្រុមហ៊ុន Vingroup Corporation ដឹកនាំដោយ​លោក Nguyen Viet Quang អនុប្រធានក្រុមប្រឹក្សាភិបាល និងជា អគ្គនាយកក្រុមហ៊ុន VINGROUP

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​កម្ពុជាថ្នាក់ដឹកនាំក្រុមហ៊ុនវៀតណាមក៏​បាន​បង្ហាញ​ឆន្ទៈ​ក្នុងការ​ពង្រីក​គម្រោង​វិនិយោគ​ដែលមានស្រាប់ និងបំណងដាក់ទុនវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី​បានចូលរួមអបអរសាទរចំពោះភាពរីកចម្រើនរបស់ក្រុមហ៊ុនទាំងនៅក្នុង​ប្រទេស​វៀតណាម និងនៅប្រទេសកម្ពុជា។ សម្ដេចធិបតីបាន​លើកទឹកចិត្ត​ក្រុមហ៊ុន​វៀតណាម​ទាំង ៦ ពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត ខណៈ​កម្ពុជា​បាន​នឹងកំពុង​ផ្តល់នូវប​រិយាកាស​វិនិយោគ​យ៉ាងអំណោយផល ជាពិសេសតាមរយៈច្បាប់វិនិយោគថ្មី។

គួរ​បញ្ជាក់​ថា ក្នុង​ដំណើរទស្សនកិច្ច​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នៅ​ប្រទេស​វៀតណាម ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរបានបន្តផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាពប្រទេសទាំងពីរ ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​នយោបាយ សង្គម និងសេដ្ឋកិច្ច ព្រមទាំងបានពិភាក្សា និងវាយតម្លៃ​លើ​លទ្ធផលនៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគីក្នុងរយៈកាលកន្លងមក។ ភាគីទាំងពីរបានឯកភាព​ដាក់​ចេញ​នូវទិសដៅ​បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យ​ឱ្យទទួលបាន​លទ្ធផលផ្លែផ្កាបន្ថែមទៀត ដើម្បី​ផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ ការតភ្ជាប់ ការពារជាតិ សន្តិសុខ ការងារ​ខណ្ឌសីមា និងការបោះបង្គោលព្រំដែន។

កិច្ចការតំបន់និងសាកល ក៏ត្រូវបានភាគីទាំងពីរលើកឡើងដោយ​បង្ហាញការ​ពេញចិត្តចំ​ពោះការ​គាំទ្រគ្នា​ទៅវិញទៅមក នៅលើវេទិកាអន្តរជាតិនានា ដូចជាក្របខណ្ឌ​អង្គការសហ​ប្រជាជាតិ អាស៊ាន និងអនុតំបន់មេគង្គជាដើម។

បន្ទាប់មកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានអញ្ជើញជាអធិបតីនៃពិធីចុះហត្ថលេខា​លើ​ឯកសារ​ចំនួន៣ រួមមាន ទី១-អនុស្សរណៈនៃការយោគយល់​គ្នាស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍កម្ពុជា និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេក វិទ្យា វៀតណាម។ ទី២-អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា និង​បណ្ឌិត្យសភាការទូតវៀតណាម និងទី៣-អនុស្សរណៈនៃការយោគយល់គ្នារវាង​សភា​ពាណិជ្ជកម្ម​កម្ពុជា និងសភា​ពាណិជ្ជកម្មវៀតណាម។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា​ទៅ​ប្រទេស​វៀតណាម ក៏​​ប្រកាស​ជា​ផ្លូវការ​ដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ​មកកាន់​ខេត្ត​សៀមរាប។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាមនឹង​បើកដំណើរការ​ជើង​ហោះហើរ​​ត្រង់​ពី​រដ្ឋធានី​ហាណូយមក​កាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្វាគមន៍និងគាំទ្រ​ចំពោះការចាប់ផ្តើម​ដំណើរការ​ជើង​ហោះហើរ​ត្រង់​រវាងទីក្រុង​ហាណូយ និងខេត្តសៀមរាប ដែលជា​ការតភ្ជាប់ដ៏​សំខាន់​រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់​ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាង​ប្រទេស​ទាំងពីរ​។

បើតាមរបាយ​ការណ៍របស់អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា វៀតណាម​ជាប់លំដាប់​លេខរៀង​ទី ៣ ក្នុង​ការដោះដូរ​ទំនិញ​​ជាមួយ​កម្ពុជា បន្ទាប់​ពីចិន និង​អាមេរិក។ គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-វៀតណាម សម្រេច​បាន​ជាង ៥,៨​ពាន់លានដុល្លារ កើនឡើង ៦,៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំ ២០២២ មាន​ចំនួន​​ជាង ៥,៥​ពាន់​លាន​ដុល្លារ​អាមេរិក​។

ការនាំចេញរបស់កម្ពុជាទៅវៀតណាម ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ មានទំហំជាង ២,៦១​ពាន់​លាន​ដុល្លារ និងនាំចូលមកវិញមានចំនួនទឹកប្រាក់ជាង ៣,២ពាន់លានដុល្លារ។ ក្នុងនោះទំនិញ​ដែល​កម្ពុជា​នាំចេញសំខាន់ៗភាគច្រើនជាផលិតផលកសិកម្ម មានដូចជា ស្រូវ ដំឡូងមី ស្វាយចន្ទី និង​កៅស៊ូ​ជាដើម ខណៈការ​នាំចូលវិញមាន​ដែកថែប ប្រេងឥន្ធនៈ និង​ផលិតផលវាយនភណ្ឌ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២១ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣៣ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម